ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កើតទីបញ្ជាការអវកាស មានបុគ្គលិក ៣ម៉ឺននាក់

ចែករំលែក៖

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រកាសនូវបទបញ្ជាបង្កើត ទីបញ្ជាការអវកាសអាមេរិក ។ តាមការព្យាករណ៍ លោកត្រាំ អាចនឹងចេញបញ្ជាបង្កើតទីបញ្ជាការខាងលើ ក្នុងពេលដែល អនុប្រធានាធិបតីអាមេរិក លោក Mike Pence បំពេញទស្សនកិច្ចទៅកាន់ មន្ទីរបញ្ជកោណ និងមជ្ឈមណ្ឌលអវកាស Kennedy នៅសប្តាហ៍នេះ ។

កាលពីខែសីហា កន្លងមក ក្រសួងការពាជាតិអាមេរិក បានប្រកាសរបាយការណ៍លម្អិត ស្តីពីសំណើរបស់លោក ត្រាំ ចំពោះការបង្កើត កម្លាំងអវកាសនៅក្នុងឆ្នាំ ២០២០ ។ បច្ចុប្បន្ន កម្លាំងទាហានអាមេរិក មានក្រុមទាហានអវកាស ស្ថិតនៅក្នុងជួរកងទ័ពអាកាសអាមេរិក ។ ប៉ុន្តែការបង្កើតទីបញ្ជាការដាច់ដោយឡែក ដោយមានមន្ត្រី និងបុគ្គលិក ជាង ៣ម៉ឺននាក់បម្រើការនៅទីនោះ ។

គោលបំណងនៃការបង្កើតទីបញ្ជាការអវកាសរ បស់អាមេរិក គឺដើម្បីអាចគ្រប់គ្រងផែនដីទាំងមូល និងមានប្រៀបទៅលើគូប្រជែង របស់ខ្លួន ក្នុងនោះ មានរុស្ស៊ីជាដើម ។ កន្លងមក រុស្ស៊ីបានបង្ហាញនូវប្រភេទមីស៊ីលថ្មី ដែលអាចវាយប្រហារទៅលើគោលដៅ មានល្បឿនលឿន ជាងសំឡេងដល់ទៅ៥ដង គឺគ្មានប្រព័ន្ធមីស៊ីលការពារណាមួយ អាចកម្ទេចបាននោះឡើយ ។

កត្តាទាំងនោះហើយ មានតែទីបញ្ជាការ អវកាសរបស់អាមេរិកប៉ុណ្ណោះ ទើបមានសមត្ថភាព ក្នុងការទប់ស្កាត់ និងវាយប្រហារទៅលើទីតាំងរបស់សត្រូវពីដែនអវកាស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print