នគរបាលខណ្ឌដង្កោបង្ហាញមុខជន​សង្ស័យ​១០នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖​ នៅព្រឹកថ្ងៃទី​ ១៨​ ខែ​ធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យ១០នាក់រួមទាំងថ្នាំញៀន និងសម្ភារមួយចំនួន​ ដែលសមត្ថកិច្ចបង្ក្រាបបាន​ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបង្ហាញមុខជាសាធារណៈ​ ។

លោកវរសេនីយ៍​ឯក​ ជឹម​ សីុថា​ អធិការខណ្ឌដង្កោបានថ្លែងប្រាប់អ្នកសារព័ត៌មានថា​ ជនសង្ស័យទាំង១០នាក់បង្ក្រាបបានចំនួនបីទីតាំងផ្សេងគ្នានៅក្នុងមូលដ្ឋានខណ្ឌដង្កោ​ កាលពីយប់ថ្ងៃទី១៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ដោយប្រតិបត្តិការទី១ឃាត់ខ្លួនជនសង្ស័យ៦នាក់កំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅភូមិស្រែញ័រ​ សង្កាត់ពងទឹក​ ។

ប្រតិបត្តិការទី២កម្លាំងប៉ុស្តិព្រែកកំពឹសល្បាតឃើញជនសង្ស័យម្នាក់កំពុងធ្វើជក់ថ្នាំញៀនក៏ឃាត់តែម្តង​ ។ ចំណែកប្រតិបត្តិការទី៣​ គឺកម្លាំងនគរបាលចូលរួមជាមួយគណៈបញ្ជាការឯកភាពខណ្ឌដង្កោដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗនៅផ្លូវ២១៧​ ភូមិម័ល​ សង្កាត់ដង្កោ​ ​ ហើយខណៈនោះមានជនសង្ស័យ៣នាក់ជិះកាត់គោលដៅឃើញសង្ស័យ​ កម្លាំងក៏ឃាត់ឆែកឆេរក៏ឃើញមានថ្នាំញៀនជាប់ខ្លួន​ ដូច្នេះសមត្ថកិច្ចសម្រេចឃាត់ខ្លួនភ្លាមៗតែម្តង​ ។

លោកអធិការបន្តថា ក្នុងប្រតិបត្តិការទាំង៣​ទីតាំងនេះកម្លាំងបានដកហូតវត្ថុតាងបានថ្នាំញៀន និងសម្ភារមួយចំនួន​ ។ បច្ចប្បន្នជនសង្ស័យទាំងអស់កំពុងក្រោមការសួរនាំរបស់កម្លាំងជំនាញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីវិធី ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print