ទីស្នាក់ការបណ្តាញទូរទស្សន៍ធំបំផុតនៅ ក្រិច SKAI TV រងការវាយប្រហារ

ចែករំលែក៖

មានការវាយប្រហារដោយគ្រាប់បែក ធ្វើឲ្យកក្រើក ការិយាល័យស្ថានីយទូរទស្សន៍ ធំជាងគេនៅក្នុងប្រទេសក្រិច SKAI TV នៅរដ្ឋធានី អាទែន កាលពីថ្ងៃទី១៧ ខែធ្នូ ។

តាមប្រភពព័ត៌មាន ដែលមានផ្សាយនៅលើគេហទំព័រផ្លូវការរបស់បណ្តាញទូរទស្សន៍ SKAI TV កញ្ចក់ បង្អួចនៃអគារពីជាន់ទី១-៦ រងការបែកបាក់ដោយសារតែកម្លាំងបំផ្លាញនៃការផ្ទុះ ។ សម្ភារនៅខាងក្នុង រងការខូចខាតយ៉ាងដំណំ ពិសេសគឺជាន់ទី៣ និងទី៤ ជាកន្លែងធ្វើការរបស់បុគ្គលិកទូរទស្សន៍ ។ ជាភព្វសំណាង មិនមានអ្នកណាម្នាក់ស្លាប់ ឬរងរបួសនោះឡើយ ។

កម្លាំងប៉ូលិសប្រឆាំងបាតុករនៅក្នុងប្រទេសក្រិចបានឲ្យដឹងថា គ្រាប់បែកកែច្នៃ បានផ្ទុះនៅជិតអគារ បណ្តាញទូរទស្សន៍ SKAI TV នៅវេលាម៉ោង២និង៣៥នាទី (ម៉ោងក្នុងតំបន់) ក្រោយពេល ស្ថានីយ ទទួលបានការហៅទូរស័ព្ទព្រមានពីការបំផ្ទុះគ្រាប់បែក ។ គ្រាប់បែកកែច្នៃ មានផ្ទុកជាតិផ្ទុះ យ៉ាងតិច៥គីឡូក្រាម លាក់ទុកនៅក្នុងជ្រកចូល ។

រដ្ឋមន្ត្រីការពារពលរដ្ឋ អេហ្សីប លោកស្រី Olga Gerovassili បានបញ្ជាក់ថា «ការវាយប្រហារខាងលើ គឺមានគោលបំណងសម្តៅទៅលើលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ ប្រជាធិបតេយ្យត្រូវបានការពារយ៉ាងរឹងមាំ មិនអាចគំរាមកំហែងបានឡើយ ។

SKAI TV ជាបណ្តាញទូរទស្សន៍ធំបំផុតនៅក្នុងប្រទេសក្រិច ជាមជ្ឈមណ្ឌលផ្សព្វផ្សាយដែលមាន វិទ្យុ សារព័ត៌មាន Kathimerini ដែលជាសារព័ត៌មានលំដាប់កំពូលនៅក្នុងប្រទេសនេះ ។ ចំណុចទាំងនោះហើយ មជ្ឈមណ្ឌលខាងលើ ក្លាយទៅជាគោលដៅនៃការវាយប្រហារ គំរាមកំហែង ដូចទីស្នាក់ការ បណ្តាញព័ត៌មាន ស៊ីអ៊ិនអ៊ិន និង ទីស្នាក់ការ ក្រុមហ៊ុន ហ្វេសប៊ុកជាដើម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print