នគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនបុរសម្នាក់តាមដីកា សាលាដំបូងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកក្រូចឆ្មារបានចាប់ខ្លួនជនត្រូវចោទម្នាក់ តាមដីកាសាលាដំបូងខេត្ត ពីបទប្លន់ បន្ទាប់ពីជននេះបានធ្វើសកម្មភាពនៅភូមិទួលអុក ឃ្មុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០០៥កន្លងទៅ ។

លោកវរសេនីយ៍ត្រី វ៉ា សម្បត្តិ អធិការរងទទួល ផែនព្រហ្មទណ្ឌ ដែលបានដឹកនាំកម្លាំងជំនាញផ្ទាល់ឲ្យដឹងថា  ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ កម្លាំងលោកបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលស្នួល ដោយអនុវត្តន៍តាមដីការបស់សាលាដំបូងខេត្តត្បូងឃ្មុំលេខ៣៧១៩ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ (ប្លន់) តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិទួលអុក ឃ្មុំទួលស្នួល ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០០៥ ។

លោកបញ្ជាក់ថា ការរង់ចាំ១៣ឆ្នាំក៏មិនយឺតពេលដែរ កុកភ្លេចជុង តែជុងមិនភ្លេចកុកនោះទេ ប្លន់រត់គេច ១៣ឆ្នាំ វិលមកវិញចាប់ដាក់គុកភ្លាម ។ ទើបនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងចាប់ខ្លួនបាន។

លោកវរសេនីយ៍ត្រី វ៉ា សម្បត្តិអោយដឹងថា ជនត្រូវចោទ ឈ្មោះ ឃ្លី ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជននេះកម្លាំងជំនាញបានរៀបចំធ្វើរបាយ ការណ៍ នីតិវិធីច្បាប់ និងបាននាំជនល្មើសបញ្ជូនភ្លាមៗទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print