ប្រធានពន្ធនាគារ(ប៉េហ្ស៊ី) ត្រូវលោកអភិបាលរាជធានីស្នើសុំដកចេញពីតំណែង

ចែករំលែក៖

​ភ្នំពេញ ៖ ប្រភពមួយបានបែកធ្លាយ នា​ថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូឆ្នាំ២០១៨ ម្សិលមិញនេះថា លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​លិខិតមួយច្បាប់ចុះ​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ ២០១៨ ស្នើ​សុំ​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​សម្រេច​ផ្ទេរ​ភារកិច្ច (​ដក​) លោក​ពេជ្រ យ៉ុ​ន ពី​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(ប៉េហ្ស៊ី)ឲ្យ​ទៅ​បម្រើ​ការ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​វិញ ។
ប្រភពនោះទម្លាយឲ្យដឹងថា បានជា​លោក​អភិបាល​រាជធានី​ភ្នំពេញ​ដាក់​ការ​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដកប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នោះ បន្ទាប់​ពី​លោក ពេជ្រ យ៉ុ​ន មិន​បាន​យកចិត្តទុកដាក់​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​សម​ស្រប​ជា​ប្រធាន​អង្គភាព​និងគ្រប់គ្រង​អ្នកទោស​ក្នុង​ពន្ធនាគារ​មិន​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។ ជាមួយនេះដែរលោកពេជ្រ យ៉ុន ​មិន​បានយកចិត្តទុកដាក់​ចូលរួម​កិច្ចប្រជុំ​នានា​តាម​ការ​អ​ញ្ជើ​ញ​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​ក្នុង​អង្គភាពទៀតផង ។ភាព​អសកម្ម​ខាងលើ​នេះបានធ្វើឲ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ការងារ​ដឹកនាំ​របស់​អង្គភាព​ពន្ធនាគារ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ។
ប្រភពនោះមិនបានបញ្ជាក់ច្បាស់លាស់ពីមន្រី្តនគរបាលណាម្នាក់ដែលមកជំនួសលោក ពេជ្រ យ៉ុន នោះទេតែមាន​ប្រភព​ព័ត៌មានគួរឲ្យជឿមួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​មក​ជំនួស​តំណែង​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) នោះ ​ជា​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​គឺ​លោក លី​ម ធី​ដា ខណៈដែល​លោក ពេ​ជ យ៉ុ​ន ត្រូវដកបញ្ឈរជើងនៅអគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print