យកខ្សែអង្រឹងចងកនឹងដើមចំប៉ីស្លាប់ បន្សល់ទុកសំបុត្រពេទ្យយីហោ គង់ គឹមចាន់ ពិគ្រោះព្យាបាលជំងឺទូទៅ

ចែករំលែក៖

ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពី បុរសម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនឯង ដោយយកខ្សែអង្រឹងចង.កនឹងដើមចំប៉ី លើសួរច្បារក្ដាន់២ បណ្ដាលឲ្យស្លាប់ដោយមិនដឹងមានវិបត្តិអ្វីនោះទេ នឹងមានបន្សល់ទុកសំបុត្រពេទ្យមួយសន្លឹកពេទ្យយីហោ គង់ គឹមចាន់ ពិគ្រោះព្យាបាលជំងឺទូទៅ ។

ករណីមនុស្សចង.កសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចសួនច្បារ ក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះ(សព)មានក្រដាសវេជ្ជបញ្ជា(ពេទ្យ) នៅក្នុងកាបូបយួរ ដាក់ឈ្មោះ SOK SARi (សុខ សារី) ភេទប្រុស អាយុ៥៣ឆ្នាំ មិនដឹងរស់នៅទីណានោះទេ។ សម្ភារៈនៅក្នុងកាបូបមានខោអាវ មួកពណ៌ខៀវ កាបូបតូច និងទូរស័ព្ទដៃ២គ្រឿង មួយម៉ាក សាំ ស៊ុម និងអិនចុកពិល។សាកសពស្លៀកខោសាច់កំណាត់ ពណ៌ខ្មៅ អាវពណ៌ ខៀវឆ្នូតដៃវែង។ (សូមបងប្អូនជួយស៊ែរ រកសាច់ញាតិជូនគាត់ផង) យកតែបុណ្យទៅ។

តាមប្រភពពីបុរសម្នាក់ បានឲ្យដឹងថា រូបគាត់បានដើរកាត់ នៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនរងគ្រោះចងកនិងខ្សែអង្រឹងជាប់ជាមួយដើមចំប៉ីស្លាប់ នៅវេលាម៉ោងកើតហេតុខាងលើ ហើយ បន្សល់ទុកនៅកាបូបស្ពាយ១ និងស្បែកជើង១គូ មួក១ ពណ៌ខៀវ និងទូរសព្ទ័ដៃពីរគ្រឿង ព្រមទាំងខោអាវមួយចំនួននៅនិងកន្លែងកើតហេតុ។ រូបគាត់បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ជនរងគ្រោះ(សព) សង្ស័យទើបមកពីខេត្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើកោសលវិច័យរួចដឹក សពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រណៃ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print