រថយន្តទំនើបបើកលឿមដល់ផ្លូវកោងជ្រុលបុកសួនច្បារដាច់កង់មុខទៅលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកសួនច្បារចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តដាច់ក្រឡេកង់មុខខាងឆ្វេងទៅមុខលែង រួច ។
ហេតុ ការណ៍នេះកើតឡើងនៅម៉ោង១ជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3784 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតហេតុជាផ្លូវកោងផងនោះបានជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តបង្កដាច់ក្រឡេទៅមុខលែងរួចតែសំណាងល្អមិនមានអ្នក របួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញចរាចរស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print