លោកពូទីន​ថា មីស៊ីល​ប្រភេទ Tomahawk ​របស់អាមេរិក «​គ្មានសមត្ថភាព​»

ចែករំលែក៖

ក្រោយពេលដែល​អាមេរិកបានរិះគន់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ី  Tu-160 ​ដែលរុស្ស៊ី​បញ្ចូនទៅចូលរួមធ្វើសមយុទ្ធនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា ថាជាយន្តហោះសម្រាប់ដាក់តំាងនៅសារមន្ទីប៉ុណ្ណោះ មិនមានប្រសិទ្ធិភាពនៅក្នុងការធ្វើសង្គ្រាមនោះឡើយ ។ នៅពេលនេះ​ប្រធានាធិបតីរុស្ស៊ី លោកពូទីន​បានចាត់ទុក មីស៊ីល   Tomahawk ​របស់អាមេរិក មិនមានសម្ថភាពឡើយ នៅក្នុងការវាយប្រហារនៅលើទឹកដីស៊ីរី និងអីរ៉ាក់​ដោយសារតែ មីស៊ីលនោះ ខុសគោលដៅដល់ទៅ ៧០ភាគរយ។

ប្រធានាធិបតីពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីការពារជាតិ​កាលពីថ្ងៃទី​១៨ខែធ្នូថា​«ការពិតមីស៊ីល  Tomahawk ​ដ៏ល្បីល្បាញ់របស់អាមេរិក មួយរយៈពេលកន្លងមក ពេលវាយប្រហារនៅក្នុងប្រទេសអីរ៉ាក់និងស៊ីរី គឺមានប្រសិទ្ធិភាពតែ​៣០ភាគរយប៉ុណ្ណោះ​។​កាំជ្រួចមីស៊ីលទាំងនោះចាំបាច់ត្រូវតែធ្វើការកែប្រែ ឲ្យបានទំនើបជាងនេះ»។

កាលពីខែមេសា សម្ព័ន្ធមិត្តអាមេរិក​ ដែលមាន អាមេរិក  អង់គ្លេស បារាំង បានបើកការវាយប្រហារដោយ មីស៊ីល Tomahawk ​ រហូតដល់ទៅ​១០៣ដើម​ ។ ក្នុងចំណោមនោះ ប្រព័ន្ធការពារមីស៊ីល របស់ស៊ីរី បានបាញ់ទម្លាក់ រហូតដល់ទៅ​៧១គ្រាប់  ។

ដោយសារតែ មីស៊ីលខាងលើ មិនមាន ប្រសិទ្ធិភាពខ្ពស់​ រុស្ស៊ីបានផលិត មីស៊ីល​ដែល មានសម្ថភាព ក្នុងការប្រឆំាងនិងមីស៊ីលនោះប្រកបដោយប្រសិទ្ធិភាព ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី​១៨ខែធ្នូនោះដែរ​លោកពូទីន បានលើកកម្ពស់ មិស៊ីលទំនើបៗបំផុតរបស់រុស្ស៊ី​ ដែល ធ្វើឲ្យសត្រូវ ត្រូវ ពិចារណាឡើងវិញ  ។

លោកពូទីន ក៏បានបញ្ចាក់ទៀតថា នឹងបន្តផលិត មិស៊ីលទំនើបៗជាច្រើនទៀត ក្នុងនោះមាន មីស៊ីលល្បឿន​លឿន​ Avangard  ​និងមីស៊ីល ឆ្លងទ្វីប Sarmat ​ ដែលអាចវាយប្រហារទៅលើគោលដៅ​ប្រកបដោយជោគច័យ ។ ជាមួយគ្នា នេះ មីស៊ីល​ Kinzhal ​និង ប្រព័ន្ធ អាវុធឡាស៊ែរ  យន្តហោះចម្បាំង Peresvet នឹងដាក់ឲ្យប្រើប្រាស់ ក្នុងជួរកងទ័ពនាពេល ដ៏ខ្លីខាងមុខ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print