កាំជ្រួចមីស៊ីលបរមាណូ អាមេរិក ចិន ពិតជាទំនើប ប៉ុន្តែនៅចាញ់រុស្ស៊ី

ចែករំលែក៖

គ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង មានកម្លាំងផ្ទុះស្មើនឹងរំសេវ TNT ២៥០ពាន់តោន, កាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់ចិន DF-31 មានកម្លាំងផ្ទុះស្មើនឹង១លានតោន នៃរំសេវTNT, គ្រាប់បែកបរមាណូ ហ៊ីត្រូសែន អាមេរិក មានកម្លាំងផ្ទុះស្មើនឹង៩លានតោននៃរំសេវTNT ចំណែក មីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូរបស់រុស្ស៊ី RS-28 Sarmatវិញ មានកម្លាំងផ្ទុះខ្លាំងបំផុត ស្មើនឹង៥០លានតោននៃរំសេវTNT ។

តាមសារព័ត៌មាន Moskovsky Komsomolets របស់រុស្ស៊ីបានផ្សាយថា ពេលថ្មីៗនេះ អតីតមន្ត្រីយោធា កម្លាំងទាហានជើងទឹកវាយឡើងគោក អាមេរិក លោក Alex Hollings បានសរសេរអត្ថបទ មួយដែលបានផ្សាយនៅលើគេហទំព័រ SofRep ដោយប្រៀបធៀបរវាងកម្លាំងអាវុធបរមាណូរបស់អាមេរិក ចិន និងរុស្ស៊ី ។ លោក Alex Hollings បញ្ជាក់ថា អាមេរិក និងចិន គឺមិនស្មើជាមួយរុស្ស៊ីនោះឡើយ ។

គ្រាប់បែកបរមាណូរបស់អាមេរិកដែលបានទម្លាក់នៅទីក្រុង ហីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ មានកម្លាំងផ្ទុះ ស្មើនឹង១៥.០០០តោន និង២១.០០០តោន TNT ។ ចំណែកមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូបាញ់ចេញពីនាវាមុជទឹក Trident-2 មានកម្លាំងផ្ទុះ១សែនតោន TNTខ្លាំងជាង៤ដងនៃបរមាណូទម្លាក់នៅជប៉ុន ប៉ុន្តែនៅចាញ់បរមាណូកូរ៉េខាងជើង មានកម្លាំងផ្ទុះស្មើ ២៥០ពាន់តោន TNT ។

កាំជ្រួចមីស៊ីលឆ្លងទ្វីបអាមេរិក Minuteman-3 អាចបំពាក់ក្បាលគ្រាប់បរមាណូ ដែលមានកម្លាំងផ្ទុះស្មើនឹ៤៧៥ពាន់តោនTNT ប៉ុន្តែមិនស្មើនឹងមីស៊ីល DF-31 ។ ប៉ុន្តែគ្រាប់បែកបរមាណូ ហីត្រូសែន របស់អាមេរិក ប្រភេទ B-53 មានកម្លាំងផ្ទុះស្មើនឹង៩លានតោន TNT ពិតជាខ្លាំងមែន បើប្រៀបធៀបនឹងគ្រាប់បែក ដែលបានទម្លាក់នៅជប៉ុន ។

ក៏ប៉ុន្តែបើប្រៀបធៀបនឹងមីស៊ីលឆ្លងទ្វីបរបស់រុស្ស៊ីវិញ RS-28 Sarmatដែលមានកម្លាំងផ្ទុះខ្លាំងបំផុតស្មើនឹងTNTរហូតដល់ទៅ៥០លានតោន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print