ទំនាស់រឿងគោស៊ីស្រូវ ផ្ទុះហិង្សាយកស្នឹងគោវាយក្បាលឲ្យរបួស

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរស២នាក់ទំនាស់គ្នារឿងគោស៊ីស្រូវបង្កជាអំពើហឹង្សាដោយចេតនាយកអាវុធ(ស្នឹងគោ)វាលក្បាលគ្នាបង្កអោយបុរសម្នាក់រងរបួសក្បាល ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១២,១០នាទីរសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩នៅចំណុចវាលស្រែខាងកើតភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

  ជនរងគ្រោះឈ្មោះ សូវ ណាំឈាង ភេទប្រុស អាយុ៧០ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវរបួសក្បាល១កន្លែង និងជើង១កន្លែង។   ជនបង្កឈ្មោះ យឹម រ៉ា ភេទប្រុស អាយុ ៥៦ឆ្នាំនៅភូមិ-ឃុំកើតហេតុ ជាមួយគ្នា។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនបង្កទៅមើលស្រែ(ស្រូវ) ឃើញគោរបស់ជនរងគ្រោះស៊ីស្រូវរបស់ខ្លួន ទើបចាប់ចងទុក លុះពេលជនរងគ្រោះដើររកគោឃើញគោត្រូវជនបង្កចាប់ចងទុក លុះជនរងគ្រោះចូលទៅយកហើយក៏បានទាស់ពាក្យសំដីគ្នាជាមួយជនបង្កយកស្នឹងគោ វាយក្បាល ជនរងគ្រោះ និងប្រតាយប្រតប់គ្នា បណ្ដាលអោយជនរងគ្រោះរបួសក្បាលជាទម្ងន់។មូលហេតុ ទំនាស់រឿងគោជនរងគ្រោះស៊ីស្រូវ របស់ជនបង្ក។

ក្រោយកើតហេតុសមត្ថកិច្ចសួរនាំនិងធ្វើកំណត់ហេតុ សំថ្លឹងថ្លែងរកខុសត្រូវ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print