អ្នកបើរថយន្តសាមុយមន្ទីរពេទ្យលោកសង្ឃស្រវឹងស្រា បើករថយន្តបុកគេហើយរករឿងអ្នកសារព័ត៌មានទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកបើកបររថយន្តសាមុយប្រចាំនៅពេទ្យ ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃម្នាក់ រួមដំណើរនិងស្ត្រីម្នាក់ទៀត ស្រវឹងស្រា បើករថយន្ត លុច្សសុីសRX៣០០មួយគ្រឿងបត់ត្រឡប់ក្រោយបានកៀរម៉ូតូមួយគ្រឿងកិនជាប់ក្រោមរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កព្យាយាមបើករត់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ខាងមុខផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Al-9300ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកលុច្សសុីសRX300ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AS-3685 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាអ្នកបើករថយន្តសាមុយប្រចាំនៅមន្ទីពេទ្យលោក សង្ឃ រួមដំណើរនិងស្ត្រីម្នាក់ទៀតធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាបានជែងម៉ូតូខាងស្តាំរួចបាន បត់ឆ្វេងបំណងត្រឡប់ក្រោយបាន កៀរម៉ូតូដួលរួចកិនពីលើអូសក្រោមរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ។

ចំណែករថយន្តបង្កបានព្យាយាមបើករត់តែទៅមិនរួចដោយសាម៉ូតូនៅក្រោមរថយន្តកល់កង់ខាងក្រោយជាប់។ រួចម្ចាស់រថយន្តបង្កនៅអង្គុយនៅក្នុងរថយន្តធ្វើប្រងើយថែមទាំងបានរករឿងអ្នកសារព័ត៌មានមិនឲ្យ ផ្តិតយករូបភាពទៀត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌចុះមកវាស់វែងយករថ យន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print