គយចុះប្រតិបត្តិការកណ្ដាលរាជធានីភ្នំពេញ ឃាត់រថយន្តស្លាកលេខ ខេមរភូមិន្ទចង្កូតស្ដាំ១គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ សហការជាមួយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការ នៅកណ្ដាលរាជធានីភ្នំពេញឃាត់រថយន្តស្លាកលេខខមចង្កូតស្ដាំ១​គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយកម្ពុជាក្រោម ទលមុខភោជនីដ្ឋាន ប្រេស៉ីដង់ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចចុះក្នុងប្រតិបត្តិការនេះបានអោយដឹងថា រថយន្ត ដែលត្រូវបានកម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ សហការជាមួយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ ឃាត់ ម៉ាក់ FORTUNER ពាក់ខ្មៅ ចង្កូតស្ដាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-3799 គ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវ។

ប្រភពដដែលបានបន្តថា រថយន្តទំនើប ចង្កូតស្ដាំនេះ ជារបស់លោក ឧត្តមសេនីយ៍ទោ ស៉ី យាង មុខរបរ យោធិន នៅអគ្គបញ្ជាការ។

សូមបញ្ជាក់ផងដែរមន្ត្រីគយចល័ត បានលើកឡើងថា កម្លាំងរបស់លោកនិងបន្តសកម្មភាពទប់ស្កាត់រាល់ បទល្មើសជាក់ស្តែង ជាពិសេសទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំតែម្តង។

បច្ចុប្បន្ន មន្ត្រីគយចល័ត បានបញ្ជូនរថយន្តចង្កូតស្ដាំ ទៅកាន់ស្នាក់ការគយ និងរដ្ឋាករ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយតាមនីតិវិធីច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print