ពុទ្ធោ!!បើកបរម៉ូតូលឿនប្រញាប់ទាន់ម៉ោងធ្វើការ បុកព្រះសង្ឃ​និមន្ដ​បិណ្ឌបាត​របួស​ធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​សាលាស្រុក​អូរជ្រៅ​ម្នាក់​បានបើកបរ​ម៉ូតូក្នុង​ល្បឿន​លឿន​ប្រ​ញាប់ចូល ធ្វើ​ការងារ​ឲ្យទាន់ពេល បែរជាភ្លេច​មើលមុខ​ក៏ទៅប៉ះ​ព្រះសង្ឃ​មួយអង្គកំពុង​និមន្ត​បិណ្ឌបាត​តាម​ដងផ្លូវ​ជាតិ​បណ្តាល​ឲ្យ​ព្រះអង្គដួល​ផ្ងារ​ក្រោយ​បែក​ព្រះ​កេស និង​អ្នកបើកបរ​ម៉ូតូ​ដួល​ស​ន្ល​ប់នៅកន្លែងកើតហេតុ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពីព្រឹក ថ្ងៃពុធ ១២ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ដងផ្លូវ​ជាតិ​លេខ៥ ត្រង់ចំនុច​មុខ​សាលារៀន​បឋមសិក្សា​វាំង​មួង​ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

មណ្រ្តនគរបាលចរាចរស្រុកអូរជ្រៅបានឲ្យដឹងថា មុនពេល​កើតហេតុ​ការណ៍​មាន​ព្រះសង្ឃ​មួយអង្គកំពុងតែ​និមន្ត​តាម​ថ្នល់​ដើម្បីបិណ្ឌបាត្រស្រាប់តែ​មានម៉ូតូមួយគ្រឿង​បើកបរ​ទិសដៅ​ខាង​លិចទៅ​កើត​ស្រប​ទិ​សដៅ​គ្នា ក្នុង​ល្បឿន​លឿន រួចមកដល់កន្លែងកើតហេតុ បាន​ប៉ះ​ ​ព្រះសង្ឃ​បណ្តាល​ឲ្យ​ដួល​ផ្ងារ​ក្រោយ។ ចំណែក​អ្នកជិះ​ម៉ូតូ​បង្កនោះ​បាន​ផ្លោង​ទៅ​ប៉ះ​ថ្នល់ជាតិ​សន្លប់​និង​បែក​មុខយ៉ាងដំណំ  ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះជា​ព្រះសង្ឃ​ព្រះនាម​ឃុន យោន ព្រះជន្ម៥៨ឆ្នាំ គង់នៅវត្ត​រតនៈ​និមិត្ត ឃុំ​កូប ស្រុក​អូរជ្រៅ របួស​ត្រង់​ពី​បែក​ចំហៀង​ព្រះ​កេស​ខាងឆ្វេង។ឯ​បុរសបង្កហេតុ​មានឈ្មោះ​សេត ប៊ុន​ឡាយ ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីសាលាស្រុកអូរជ្រៅ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្ន​ពួក ខេត្តបន្ទាយមានជ័យនិង សព្វថ្ងៃ​ស្នាក់នៅ​សាលាស្រុក​អូរជ្រៅ។ ជនបង្ក​ហេតុការណ៍​នោះ រងរបួស​ធ្ងន់​ជាង​ព្រះសង្ឃ​កំពុង​ដេកព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​កូប និង​ព្រះសង្ឃ​ដែលរងរបួសស្រាលបាននិមន្ត​ទៅ​វត្ត​វិញ រង់ចាំការដោះស្រាយពេល​ក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print