អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជា និងសហការរៀបចំបញ្ចុះតម្លៃភ្លើង ទាំងរដ្ឋ និងឯកជនត្រឹម៤៨០រៀល ជំហានទី១នៅតាមផ្សារធំៗ ក្នុងរាជធានីសិន ក្នុងរយៈពេល១ខែឲ្យរួចរាល់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាប្តេជ្ញាថា៖ ថ្ងៃទី៣១ មករា២០១៩ខាងមុខនេះ តម្លៃភ្លើងតាមបារែមថ្មីរបស់រដ្ឋាភិបាលតំលៃ ៤៨០រៀលក្នុងមួយគីឡូវ៉ាត នឹងដំណើរការនៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទៅតាមអនុសាសន៍សម្តេចតេជោ ដែលបានដាក់ចេញអោយចុះតំលៃអគ្គិសនីបន្ថែមនៅថ្ងៃ០១ មករា ២០១៩ ។

ការបញ្ជាក់បែបនេះរបស់អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ១៤កើត ខែមិគសិរឆ្នាំសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២១ ធ្នូ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគនិងផ្សារឯកជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក កែវ រតនៈ បានមានប្រសាសន៍ថា៖ អគ្គិសនីកម្ពុជាមានបញ្ហាប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិ​សនីជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។ សម្រាប់​ខុនដូរ ភ្លើងដែលផ្គត់ ផ្គង់ដោយឯកជនចែកចាយបន្តមានតំលៃចាប់ ពី១៥០០រៀល ទៅ២០០០រៀល ហើយបញ្ហានេះយើងបាននឹងកំពុងប្រជុំដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជាជាអ្នកលក់ដូរភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែក ចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្នើសុំអោយអាជ្ញាធរខណ្ឌ-សង្កាត់ សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក័យប័ត្រភ្លើងនៅក្នុងផ្សារ ដើម្បីយើងធ្វើសំណើរមកក្រុងក៏ដូចជាទៅខុទ្ទកាល័យសម្តេចតេជោ និងក្រសួងពាក់ព័ន្ធ។ នៅពេលសំណើរនេះចុះមកវិញ យើងអនុវត្តតែម្តង ដើម្បីរអនុវត្តតំលៃភ្លើងថោកទៅតាមអនុសាសន៍សម្តេចតេជោ ដែលអោយចុះតំលៃបន្ ថែមនៅថ្ងៃ០១ មករា២០១៩ ។

លោក កែវ រតនៈ បានបញ្ជាក់ថា៖ ការអនុវត្តនេះ ក្រុមការងារក្រោមការសហការពីអាជ្ញាធររាជធានី នឹងធ្វើអោយបានជោគជ័យយ៉ាងយូក្នុងសប្តាហ៍ទី៣ ក្នុងខែមករា២០១៩នេះ ដោយអគ្គិសនីនឹងបញ្ចុះតំលៃទៅតាមប៉ារ៉ែមថ្មីរបស់រដ្ឋាភិបាល គឺ៤៨០រៀលក្នុងមួយគីឡូវ៉ាត ។ ទោះបីក្នុងស្ថិតក្នុងរូបភាព យ៉ាងណាក៏ដោយ ។ តែផ្ទុយទៅវិញបើក្រុមហ៊ុនឯកជននៅក្នុងផ្សារនានាមិនអនុវត្តតាម យើងនឹងបិទអាជីវកម្មតែម្តង។ លោកបញ្ជាក់ទៀតថា៖ បើប្រជាពលរដ្ឋមានបញ្ហាមិនប្រក្រតីពាក់ព័ន្ធនឹងអគ្គិសនី សូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈចូលមកហ្វេស​បុកអគ្គិសនីកម្ពុជាយើងចាត់ការជូនភ្លាមៗ។ លោកបន្ថែមទៀតថា៖ នៅឆ្នាំ២០១៩នេះយើងកែទម្រង់វិក័យប័ត្រថ្មី ដើម្បីអោយសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានជំរុញឲ្យផ្នែកជំនាញ អាជ្ញាធរខណ្ឌទាំងអស់ ធ្វើការងារពាក់ព័ន្ធនឹងការតបណ្តាញភ្លើងរដ្ឋចូលផ្សារនេះអោយបានលឿន ពោលគឺអាចឲ្យអាជីវករបានប្រើប្រាស់ភ្លើងរដ្ឋបានយ៉ាងយូរ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ ទៅតាមអនុសាសន៍របស់សម្តេចតេជោ។

លោកបន្តថា៖ អាជីវករក៏ជាប្រជាពលរដ្ឋដែរ ដូច្នេះ ត្រូវប្រើប្រាស់ភ្លើងតំលៃរដ្ឋ។ ប៉ុន្តែតំលៃខាតបង់យ៉ាងម៉េចយើងជាអ្នកប៉ះប៉ូវ ចំពោះក្រុមហ៊ុនឯកជន។ បញ្ហារៀបចំបណ្តាញភ្លើងបើមិនប្រក្រតីអាជ្ញាធរ ខណ្ឌ-សង្កាត់ត្រូវស្នើមកអគ្គិសនីកម្ពុជាដើម្បីអោយគាត់រៀបចំ។ ចំពោះគណៈកម្មាការផ្សារ ត្រូវធ្វើរបាយការណ៍មកខណ្ឌមករាជធានី ដើម្បីយើងរៀបចំបញ្ចុះតំលៃភ្លើង។ គណៈកម្មាការផ្សារត្រូវមើលអោយមែនទែនការឡើងថ្លៃទឹក-ភ្លើង បើផ្សារគ្រប់គ្រងមិនបានទេប្រធានផ្សារមានបញ្ហាហើយដោយនឹងដកចេញ ហើយអាចដាក់បញ្ចូលសហគមន៍ក្នុងផ្សារធ្វើជាប្រធានវិញ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print