មន្ទីរប្រឆាំងគ្រឿងញៀន«ក៦»ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមនិងថ្នាំញៀនប្រហែលជាង១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានឈ្មោះ ហែម បូរិទ្ឋ ជាអតីតពិធីករទូរទស្សន៍មួយក្នុងស្រុក ដែលគេស្គាល់មុខនិងឈ្មោះថា(DJ ឡាយអិន) ត្រូវបានសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន រួមនិងថ្នាំញៀនប្រហែលជាង ១គីឡូក្រាម កាពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីយប់ រហូតដល់ម៉ោង២និង៣០នាទីឈានចូលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨។

កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការនៅចំណុច មុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដែលជាលទ្ធផលពីការបង្ក្រាបលើទី១ នៅចំណុច: នៅមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក ដោយឃាត់ខ្លួន ជនសង្ស័យ១នាក់ (ប្រុស) ដកហូតយកវត្ថុតាង : ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបន្តទៅបង្ក្រាបនៅចំណុច : មុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ជានារី ។ និងបង្ក្រាបចុងក្រោយនៅចំណុច: ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកក្នុងបន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ដកហូតយកវត្ថុតាង: ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់៦០៩.៣៣ក្រាម ។

ក្រោយបញ្ចប់ពីការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ឋការជួញដូរគ្រឿងញៀន ៤នាក់ ក្នុងនោះមាន (ស្រី ១នាក់) ដកហូតវត្ថុតាងរួមមាន៖

– មេតំហ្វេតាមីន៣៧៤.៣៩ក្រាម

– អិចស្តាស៊ី៦០៩.៣៣ ក្រាម

-កាំភ្លើងខ្លី ១ដើម ម៉ាកឡុក (LOCK)

សមត្ថកិច្ចបានបន្ថែមទៀតថា ជនល្មើសឈ្មោះ ស៊ិន សម្ផស្ស រឺ ស៊ិន សំភ័ស្ត ធ្លាប់ជាប់ពន្ធនាគារ០១ដងពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងជាមេខ្លោង ក្នុងករណីខាងលើ។

ជនសង្ស័យទាំង៤នាក់ រួមវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print