សិស្សសាលាអនុវិទ្យាល័យប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ជាង២០នាក់​ដួលសន្លប់

ចែករំលែក៖

ប៉ោយប៉ែត៖ យ៉ាងតិចសិស្សសាលា​អនុវិទ្យាល័យប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណជាង២០នាក់​បានដួលសន្លប់ ជាបន្តបន្ទាប់ ត្រូវបានបញ្ជូន​ទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ។

ហេតុការណ៍បានភ្ញាក់ផ្អើលភ្លាម បន្ទាប់ពីក្រុមសិស្សានុសិស្សទាំង​នេះ​ត្រឡប់មកពី​ដង្ហែក្បួន​បរិស្ថាន សង្ស័យមានអការហេវហត់ និងបន្ទាប់ពីទទួលទានទឹក និងមី រួចមក ក៏មានករណីដួលសន្លប់តាមគ្នាតែម្តង​កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ២០១៨នេះ ។

មិនទាន់អាចស្វែងរកមូលហេតុ​បណ្តាលឲ្យសិស្សភាគច្រើនជា សិស្សស្រី ជាង២០នាក់ដួលសន្លប់នេះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា អាចគំរាមកំហែងដល់អាយុជីវិតឬយ៉ាងណានោះដែរ ។

មន្ត្រីពាក់ព័ន្ធ​បាននិងកំពុងពិនិត្យបញ្ហានេះដែរ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print