Smart Axiata ទទួលបានពានរង្វាន់ប្រចាំឆ្នាំពីFrost & Sullivan

ចែករំលែក៖

ភ្នំពេញ៖ ៖ក្រុមហ៊ុនSmart Axiata ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារFrost & Sullivan ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទដៃចល័តប្រចាំឆ្នាំនិងជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យទូរស័ព្ទដៃចល័តប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះសមត្ថភាពបណ្តាញដ៏ទំនើបការរស់នៅនិងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិតក៏ដូចជាការដឹកនាំទិន្នន័យទីផ្សារផងដែរ។

លោកJonathan Yap អ្នកវិភាគស្រាវជ្រាវនិងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅFrost & Sullivan បានថ្លែងថា៖“ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជាSmart Axiata បានបង្ហាញជាថ្មីម្តងទៀតថាខ្លួនជាអ្នកទទួលបានការពេញចិត្តបំផុតចំពោះតម្រូវការរបស់អតិថិជន។ការយល់ដឹងថាល្បឿនទិន្នន័យចល័តនិងការគ្របដណ្តប់លើបណ្តាញគឺជាកត្តាសំខាន់ដែលអ្នកប្រើប្រាស់ត្រូវការSmart បានបង្កើន4G របស់ខ្លួនយ៉ាងច្រើនក្នុងឆ្នាំ2017ហើយបានដាក់ចេញបច្ចេកវិទ្យា4.5G ដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ទិន្នន័យដ៏សន្ធឹកសន្ធាប់។ការរីកចម្រើនទៅមុខជាបន្ដបន្ទាប់ក្នុងការផ្តល់សេវារបស់ខ្លួនបានទាក់ទាញអតិថិជនខាងផ្នែកទិន្នន័យទូរស័ព្ទដៃចល័តជាវិជ្ជមាននិងត្រូវបានយល់ឃើញថាជាអ្នកផ្តល់សេវាទិន្នន័យចល័តដ៏ល្អបំផុតនៅក្នុងប្រទេស។”

លោកThomas Hundt នាយកប្រតិបត្ដិនៃក្រុមហ៊ុនSmart Axiata បានមានប្រសាសន៍ថា៖“ការទទួលបានការទទួលស្គាល់បែបនេះពីក្រុមហ៊ុនស្រាវជ្រាវកំពូលមួយរបស់ពិភពលោកពិតជាមោទនភាពសម្រាប់យើងទាំងអស់គ្នានៅក្រុមហ៊ុនSmart ។បុគ្គលិកទាំងអស់របស់យើងបានព្យាយាមឥតឈប់ឈរដើម្បីបម្រើអតិថិជនជាទីស្រឡាញ់របស់យើងដៃគូនិងភាគីពាក់ព័ន្ធឲ្យបានល្អបំផុតនិងប្រកបដោយប្រសិទ្ធភាពតាមរយៈការផ្តល់នូវការរស់នៅដែលមានតំលៃសមរម្យ, ប្រកបដោយភាពច្នៃប្រឌិតសាមញ្ញនិងមានគុណភាពខ្ពស់។

យើងជឿជាក់ថាយើងនឹងបន្តការប្តេជ្ញាចិត្តប្រចាំថ្ងៃនិងការសន្យារបស់យើងក្នុងការធ្វើឲ្យជីវិតរបស់មនុស្សរាប់លាននាក់កាន់តែប្រសើរដើម្បីក្លាយទៅជាជើងឯកឌីជីថលរបស់កម្ពុជានៅឆ្នាំ2020។សមិទ្ធិផលថ្មីបំផុតនេះគឺជាពានរង្វាន់ចុងក្រោយបំផុតនៃបញ្ជីពានរង្វាន់ដ៏វែងដែលSmart បានឈ្នះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយទទួលបានការទទួលស្គាល់នូវសេវាកម្មល្អឥតខ្ចោះការបំពេញការងារនិងការចូលរួមចំណែករបស់ជាតិនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនSmart ត្រូវបានគេអោយឈ្មោះថាជាក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទដែលកំពុងរីកចម្រើនល្អជាងគេឆ្នាំ2018ដោយក្រុមហ៊ុនTelecom Asia ហើយបានទទួលពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតកម្ពុជានិងក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមល្អបំផុតរបស់កម្ពុជាពីGlobal Banking and Finance Review រយៈពេល4ឆ្នាំជាប់ៗគ្នា។

ក្រុមហ៊ុនSmart ក៏ត្រូវបានទទួលស្គាល់ជាមួយការផ្ដល់ជូនពានរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជាដោយទទួលបានការសរសើរថាក្រុមហ៊ុនSmart ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបង្អស់ដែលទទួលបានពានរង្វាន់នេះក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនក្រោមច្បាប់ប្រទេស​កម្ពុជា។

ក្រុមហ៊ុនSmart ក៏ទទួលបានពានរង្វាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកដោយFrost & Sullivan នៅឆ្នាំ2015ហើយត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទប្រចាំឆ្នាំនៅកម្ពុជាក្នុងឆ្នាំ2016និង2017ជាប់គ្នាពីFrost & Sullivan៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print