រថយន្ត​ស៊េរី ទំនើបម៉ាក បុករថយន្ត​ប្រភេទស្ទូចពីក្រោយ បណ្តាលរថយន្តខូចខាតផ្នែកខាងមុខមួយចំហៀង

ចែករំលែក៖

ភ្នំពេញ:រថយន្ត​ស៊េរី ទំនើបម៉ាក បុករថយន្ត​ប្រភេទស្ទូចពីក្រោយ បណ្តាលរថយន្តខូចខាតផ្នែកខាងមុខមួយចំហៀង កើតឡើងនៅម៉ោងជិត៣រសៀល ថ្ងៃទី ២២ ធ្នូ ២០១៨ នៅតាមបណ្តោយផ្លូវជាតិ៦នៅចន្លោះ ស្ពានលេខ២និងលេខ៣ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលទៅបុកគេពីក្រោយម៉ាក Porsche​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-9996 បើកបរដោយយុវជនម្នាក់ បើកតាមបណ្តោយផ្លូវជាតិ៦ ទិសដៅពី លិចទៅកើត ស្របទិសគ្នា ជាមួយរថយន្តស្ទូចដឹកគ្រឿងចក្រមានស្លាកលេខភ្នំពេញ 3C-5554 ខណៈមកដល់ចំណុចកើតហេតុជាផ្លូវឆ្លងកាត់​នក៏មានរថយន្តមួយគ្រឿងបើកឆ្លងកាត់មុខរថយន្តស្ទូច ធ្វើអោយអ្នកបើករថយន្តស្ទូច ជាន់ហ្វ្រាំងបន្ថយល្បឿន ភ្លាមនោះរថយន្ត ស៊េរីទំនើបម៉ាក​ Porsche បានជ្រុលល្បឿនទៅបុកពីក្រោយ រថយន្តស្ទូចបណ្តាលឲ្យរថយន្ត Porsche ខូចខាតផ្នែកខាងស្តាំខ្ទេច តែសំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តទាំងសងខាងចុះមកនិយាយសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ។ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print