លោកឃួង ស្រេង ៖ចុះពិនិត្យស្ថានភាពអាជីវករលក់ដូរនៅផ្សារដើមគរ ដើម្បីផ្សព្វផ្សាយពីគម្រោងបញ្ចុះតម្លៃភ្លើង ទឹក មកនូវត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត់ ខណៈបច្ចុប្បន្នតម្លៃ១៣០០ទៅ ១៥០០រៀលក្នុង១គីឡូវ៉ាត់

ចែករំលែក៖

ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៃការលក់ដូរ និងការប្រើប្រាស់ទឹក ភ្លើង របស់អាជីវករ នៅក្នុងផ្សារដើមគរ ក្រោយពីប្រជុំដាក់ផែនការបានមួយថ្ងៃ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន នា កយរដ្ឋមន្ដ្រីដែលបានដាក់ចេញអោយ ចុះតំលៃអគ្គិ សនី បន្ថែមនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ។

ក្នុងសកម្មភាពនៃការចុះពិនិត្យស្ថានភាពជាក់ស្តែង កាលពីថ្ងៃសៅរ៏ ១៥កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃ២២ ធ្នូ ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំឲ្យ ប្រធានគណៈកម្មាការផ្សារដើមគរ ធ្វើរបាយការណ៍ ពីចំនួនតូបអាជីវករអោយបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលក្នុងការរៀបចំផ្តល់ជូនពួកគាត់នូវការបញ្ចុះតំលៃ អគ្គិសនីបន្ថែម មកនៅត្រឹម ៤៨០រៀល ក្នុង១គីឡូវ៉ាត ។

ក្រោយពីការពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សារបានជាច្រើនតូបរួចមក ឃើញថាតូបអាជីវករមួយចំនួនបានដាក់កុងទ័រឯកជនដែល មានតម្លៃខ្ពស់ ហើយតូបមួយចំនួនទៀត មិនមានបំពាក់កុងទ័រនោះទេ តែត្រូវបានអ្នកផ្គត់ផ្គង់ភ្លើងយកក្នុងមួយគីឡូវ៉ាតតំលៃ១៣០០រៀល ក្នុងមួយតូប។

លោក ឃួង ស្រេង ក៏បានណែនាំ ឲ្យអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធជួយសម្រួល លើការងារនេះអោយបានលឿន ដើម្បីអោយពួកបានប្រើប្រាស់នូវការបញ្ចុះតំលៃអគ្គិសនី បន្ថែម មកនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន នាកយរដ្ឋមន្ដ្រី ។

ចំណែកបងប្អូនអាជីវករ ដែលត្រូវបានអ្នកផ្គត់ផ្គង់ភ្លើងយកក្នុងមួយថ្ងៃតំលៃ១០០០រៀលក្នុងមួយតូប ក្រុមការងារក៏ត្រូវរៀបចំអោយមានការបញ្ចុះតម្លៃភ្លើងផងដែរ ពោលគឺពួកគាត់អាចបង់ត្រឹម៥០០រៀលក្នុង មួយថ្ងៃ វិញ ដោយគិតចាប់ពីថ្ងៃ៣១ មករា២០១៩ តទៅ។

លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់បងប្អូនអាជីវករថា ៖នេះជាកាដូរបស់សម្ដេចហ៊ុន សែន នាកយរដ្ឋមន្ដ្រី ជូន​បងប្អូនប្រជាពលរដ្ឋទាំងអស់មិនថា នៅក្នុងផ្សារនិងនៅតាមផ្ទះនោះទេ គឺសុទ្ធតែទទួលបាននូវការបញ្ចុះតំលៃអគ្គិសនីបន្ថែមនេះគ្រប់គ្នា។

ក្រៅពីពិនិត្យមើលលើបញ្ហាទឹក ភ្លើងនៅក្នុងផ្សារហើយ បញ្ហាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ក៏ជាប្រធានបទធំរបស់លោកឃួង ស្រេង ផងដែរ ដោយលោកអភិបាលរាជធានីរូបនេះ នូវបានធ្វើការណៃនាំអោយប្រធានគណៈកម្មាការផ្សារដើមគរ អ្នកម៉ៅការបេនឡានផ្សារដើមគរ ត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ត្រូវសំអាតផ្សារ ប្រមូលសំរាម អោយអស់ជៀសវាង នូវការប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២១ ធ្នូ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគនិងផ្សារឯកជនទាំងអស់នៅក្នុងរាជធានី នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជានិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាលខណ្ឌទាំង១២ មន្រ្តីជំនាញពាក់ព័ន្ធនិងប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទៅតាមអនុសាសន៍សម្តេចតេជោ លើការការបញ្ចុះតំលៃអគ្គិសនីបន្ថែម មកនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ។

គួររំលឹកផងដែរថា កាលពព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បានបានប្រកាសថា តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ មន្ថែមទៀត ដើម្បីអោយជីវភាពប្រជាពលរដ្ឋ ធូស្រាលមួយកម្រឹតទៀត៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print