ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ដោយពិនិត្យឃើញការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ២៥៥ ហិកតា នៅក្នុងឃុំក្រញូង ស្រុកកំចាយមារ កំពុងជួបនូវតម្រូវការទឹក មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗជូនបងប្អូនប្រជាកសិករ ។
ការអន្តរាគមន៍នេះ គឺមន្ទីរបានធ្វើការកាយប្រឡាយ ០១ ខ្សែ ប្រវែង ២.៥០០ ម និងបង្កប់លូ ០១ កន្លែង ដើម្បីនាំទឹកពីប្រឡាយមេតាមៈ ទៅកាន់តំបន់ខាងលើ ។ មកដល់ពេលនេះ ទឹកបានចូលដល់ដីស្រែរបស់ប្រជាកសិករជាបណ្តើរៗហើយ ៕
...
ដោយ៖ សុខ ខេមរា