ចេញពីរៀនឆ្លៀតបើកម៉ូតូប្រដេញគ្នាលេង ជ្រុលបុកម៉ូតូកង់បីរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖   យុវសិស្សវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង០២នាក់ បានបើកម៉ូតូប្រដេញគ្នាលេងលឿនជ្រុលទៅបុកម៉ូតូកង់បីឈប់ស្ងៀម គ្រាដែលចេញពីសាលា បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់អ្នករួមដំណើរបួសស្រាល ភ្ញាក់ផ្អើលកាលពីម៉ោង១១ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅទល់មុខអាគាពាណិជ្ជកម្មអ៊េតវូត ផ្លូវមហាវិថីសហព័ន្ធ​រុស្សីភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ។

យុវសិស្សរងរបួសមិនបានប្រាប់ពីអត្តសញ្ញាណឡើយតែមិត្តភ័ត្ត្ររបស់អ្នករបួស ប្រាប់ថាជាសិស្សរៀនថ្នាក់​ទី១០ នៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង។

ប្រភពនៅកន្លែងខាងលើបានឲ្យដឹងថាមុនកើតហេតុឃើញយុវសិស្សរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI nex ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1DF-4491 ឌុបគ្នាចេញពីវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ដោយជិះប្រដេញគ្នាលេងខណៈមកដល់ចំណុចខាងលើក៍ជ្រុលទៅបុកពីក្រោយរឺម៉កម៉ូតូដែលឈប់ស្ងៀម បណ្តាលឲ្យ​ដួលរងរបួសអ្នកបើកធ្ងន់ចំណែកអ្នករួមដំណើររងរបួសស្រាល ។

ក្រោយកើតហេតុ ម៉ូតូកង់បីបើកចេញបាត់ ចំណែកអ្នករងរបួសត្រូវរថយន្តសង្រ្គោះដឹកទៅសង្គ្រោះបាត់ ដោយ ឡែកម៉ូតូរងគ្រោះត្រូវបានមិត្តភ័ត្ត្រជនរងគ្រោះជិះចេញទៅតាមពីក្រោយរថយន្តពេទ្យដែរ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print