ជួបប្តីហេងស៊យ ខែមុនដឹកប្រពន្ធបំបរបង់បោះចោលម្តងនៅខេត្តកំពងធំ ម្តងនេះបោះចោលនៅ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ អាចជាកម្មក្រាស់ ឬវាសនាមិនល្អ នាងជាប្រពន្ធហើយពរពោះ៥ខែទៅហើយ ត្រូវ បានប្តីដែលយកគ្នាមិនបានរៀបការតែងព្យាយាមធ្វើបាបមិនថាកម្លាំងកាយ ឬផ្លូវចិត្ត ពោលគឺ ប្តីរូបនេះបានឌុបនាងដល់ពាក់កណ្តាលរួចទុកចោលចំនួន២ដងគេចពីភាពមិនទទួលខុសត្រូវ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងជាប្រពន្ធមិនស្គាល់ភូមិសាស្ត្ររាជ ធានីភ្នំពេញ បាន​ទួញយំស្របពេលរកកន្លែងស្នាក់នៅតាមសំយ៉ាបផ្ទះគេឯង លាយជាមួយ ពោះអត់បានក្រហាយទឹក កាលពីវេលាម៉ោង៨យប់ថ្ងៃចន្ទ ២រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ ធ្នូឆ្នាំ២០១៨ ។

ស្ត្រីខាងលើបាន​រៀបរាប់​ប្រាប់​គេ​ឯង​ទាំងរលីងរលោងទឹកភ្នែកថា នាង​មានឈ្មោះ រី ណា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ រស់នៅ ខេត្តកំពង់ឆ្នាំង ជា​កូនកំព្រា​ឪពុកម្តាយ។រីឯប្តី​ហេងស៊យនោះមាន​ឈ្មោះ ផេ​ន វុ​ត្ថា អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ខេត្តព្រៃវែង ធ្លាប់​បួស​ជា​លោកសង្ឃហើយសឹកភ្លាម មកស្រលាញ់នាងភ្លាម។ នាងបន្តថា នាងនិងប្តីបានគ្នាជាប្តី ប្រពន្ធជាង១ឆ្នាំមកហើយដោយមិនបានរៀបការត្រឹមត្រូវនោះទេ គ្រាន់តែបានសែនព្រេនតិច តួច ហើយមកដល់ពេលនេះនាងមានផ្ទៃជាង៥ខែមកហើយ ។

ស្ត្រី​រូបនេះបន្តទៀតថា ​កាលពីមួយខែ​មុន​ប្តី​ធ្លាប់​យកនាងទៅ​បោះចោល​នៅ​ខេត្តកំពង់ធំ​ម្តង​រួម​មកហើយ​ព្រោះចង់ដោះដៃ ហើយដោយសារ​ពេលនោះ​រូបគាត់​បានដាក់​ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ហើយត្រូវបាន​សមត្ថកិច្ច​ហៅ​ប្តី​មក​អប់រំយ៉ាងយូរទើប​ព្រម​ទទួលយកនាងធ្វើជា​ប្រពន្ធ​វិញរួចយកនាងទៅ​រស់នៅ​ខាង​ប្តី​ឯ​ខេត្តព្រៃវែងខណៈដែលរូបនាង បាន​ដក​ពាក្យបណ្តឹង​វិញនោះ។លុះមកដល់ថ្ងៃទី២០ខែធ្នូ​ឆ្នាំ២០១៨ប្តី​បាន​លួងលោម​នាងថា​មក​ភ្នំពេញ​ដើម្បីរក​ការងារ​ធ្វើទាំងពីរនាក់ តែពេលមកដល់​ភ្នំពេញ​បាននាំគ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយអស់​រយៈពេល៣ថ្ងៃមកហើយតែរកការងារធ្វើមិនទាន់បានទេ។

ស្រ្តីរូបនេះបន្តថា មកដល់ថ្ងៃ​ចន្ទ​ទី២៤ធ្នូជា​ថ្ងៃកើតហេតុ​នេះ ស្រាប់តែ​ប្តី​ចិត្ត​អ​ប្រិ​យ៏​បានដឹក យក​រូបនាង​មក​ទម្លាក់​ចោល​នៅ​ផ្លូវ​វែង​ស្រេង កែង​និង​ផ្លូវ​ចូល​ផ្សារ​ដី​ថ្មី។ នៅ​ម៉ោង៨យប់​ដោយ​បាត់ប្តីយូរមិនឃើញមកវិញគាត់​បាន​ទូរ​ស័ព្ទ​ទៅរក​ប្តីតែ​មិន​ចូល​សង្ស័យ​បិត​ទូរ​ស័​ព្ទ​រួចហើយ​រូបគាត់​បាន​ទូរស័ព្ទ​ទៅ​បងថ្លៃ​នៅខេត្តព្រៃវែងបែរជាបងថ្លៃ​ឆ្លើយ​មកវិញ​ថា​មិន​ស្គាល់នាង​ទេ​ហើយ​ថែម​គំរាមថា​ឲ្យ​ឈប់​ទូរស័ព្ទទៅគេទៀត ប្រយ័ត្នមានបញ្ហា ។

ក្រោយមកអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅថ្នាក់លើ តែពេលនោះមាន​បុរស​ចិត្តល្អ​ម្នាក់​បាន​ស្ម័គ្រចិត្តដឹក​ស្ត្រី​រងគ្រោះរូប​នេះយកទៅ​ឲ្យស្នាក់នៅក្នុងស្ថានីយ៍​វិទ្យុ​ក្នុងស្រុកមួយដើម្បី​ជួយ​មើលថែមួយរយៈសិន ទម្រាំស្រាវជ្រាវ​រកប្តីហេងស៊យរបស់គាត់ឃើញមកទទួលយក នាងវិលត្រឡប់ទៅស្រុកកំណើតវិញ ៕  ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print