ប្រជាពលរដ្ឋ​៩​នាក់​នៅ​ស្រុក​បាណ​ន់​រង​ការ​ពុល​ស្ពៃជ្រក់​នាំ​ពី​ប្រទេស​ថៃ​ មន្ត្រី​ជំនាញ​សុខាភិបាល​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំ​បង​កំពុង​តែ​​បើក​ការ​ស្រាវជ្រាវ​​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ​៩​នាក់​បាន​រង​ការ​ពុល​ស្ពៃជ្រក់​ ។ ​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​៩​នាក់​ រស់នៅ​ក្នុងភូមិ​ក្រឡាពាស ​ឃុំ​បាយដំរាំ ​ស្រុក​បាណ​ន់​ ខេត្ត​បាត់ដំបង​ បាន​រង​ការ​ពុល​ស្ពៃជ្រក់​ នាំ​ពី​ប្រទេស​ថៃ​ដែល​គេ​ដឹក​តាម​កង់​លក់​ក្នុងភូមិ​ក្រោយ​ពី​ទទួលទាន​បណ្តាល​ឱ្យ​រង​ការ​រាគ​រុះ​ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​គេ​ដឹង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្តបាត់ដំបង​កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

IMG_0187

​ជុំវិញ​បញ្ហា​នេះ​ បើ​តាម​ប្រភព​ព​ព័ត៌មាន​ពី​លោក​មេឃុំ​បាយដំរាំ​ ប្រាប់​ឱ្យ​ដឹង​ថា​ ស្ពៃជ្រក់​ ដែល​រង​ការ​ពុល​នោះ​ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​ថៃ​ហើយ​គេ​យក​ដាក់​លក់​ក្នុង​ផ្សារ​បន្ទាប់​មក​មាន​អ្នកទិញ​បន្ត​ពី​ផ្សា​រដឹក​តាម​កង់​លក់​នៅ​តាម​ណ្តា​ភូមិ​នានា ​។​

​លោក​មេឃុំ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ កន្លង​មក​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ទិញ​ស្ពៃជ្រក់​ដឹក​តាម​កង់​យក​មក​ទទួលទាន​នោះ​ដែរ​ ក៏​ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ទើប​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​បន្ត​ស្រាប់តែ​កើត​មានការ​ពុល​បែប​នោះ​តែ​ម្តង​ ។​

​លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ស្ពៃជ្រក់​នាំ​ចូល​ព្រី​ទេស​ថៃ​មាន​ពណ៌​សំ​បុរស​ជាង​ស្ពៃជ្រក់​នៅ​ក្នុងស្រុក​ខ្មែរ​ ។​ប្រជាពលរដ្ឋ​ចូល​ចិត្ត​នាំ​គ្នា​ទិញ​ទទួលទាន​ដោយ​គេ​មិនដឹង​ថា​ស្ពៃជ្រក់​នាំ​ចូល​ពី​ប្រទេស​ថៃ​គេ​លាយ​ដាក់​អ្វី​នោះ​ទេ​ ។​ចំណែក​ស្ពៃជ្រក់​ធ្វើ​នៅ​ក្នុងស្រុក​ខ្មែរ​ពណ៌​មិនល្អ​ប្រជាជន​មិន​ចូល​ចិត្ត​ទិញ​ទទួលទាន​នោះ​ឡើយ​។​អ្នក​រង​ការ​ពុល​ស្ពៃជ្រក់​មាន​មនុស្ស​ចាស់​២​នាក់​ វ័យ​កណ្តាល​និង​ជំទង់​៣​នាក់​និង​ក្មេង​៤​នាក់​។​

​ជុំវិញ​នៃ​បញ្ហា​នេះ​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ស្រុក​បាណ​ន់​ប្រាប់​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​៩​នាក់​រង​ការ​ពុល​ស្ពៃជ្រក់​មាន​ម្នាក់​ធូ​ស្បើយ​ចេញពី​មន្ទីរពេទ្យ​រួច​ហើយ​ចំណែក​៨​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​នោះ​ទេ​ ក៏​ប៉ុន្តែ​អាកា​រៈ​មានការ​ធូ​ស្បើយ​បន្តិច​នោះ​ហើយ​។​

​លោក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ​ គឺ​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​សហការ​និង​គ្រូពេទ្យ​បង្អែក​ស្រុក​បាណ​ន់​និង​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ពុល​នោះ​ ៕

IMG_0189

...

ដោយ៖ ​សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print