មន្រី្តយោធាម្នាក់ត្រូវបានក្រុមសន្តិសុខក្លឹប ហ្វាន់ ក្លឹប ចោទប្រកាន់ថាដក់កាំភ្លើងបម្រុងបាញ់ក្នុងករណីទាស់ពាក្យសំដីគ្នារឿងចាក់សំរាមមុខផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលជាមន្រ្តីយោធាម្នាក់ក្រុមសន្តិសុខក្លឹបយីហោ ហ្វាន់ ក្លឹបចោទប្រកាន់ថាបម្រុងដកកាំភ្លើ​ង​បាញ់ ពួកគេដោយសារតែរឿងទាស់ពាក្យសំដីគ្នាជាមួយលោកយាយលក់បបរម្នាក់ដែលត្រូវជាបង​របស់ថៅ​កែក្លឹបយ៉ីហោ ហ្វាន់ ក្លឹប ហើយបានប្រតាយប្របត់គ្នាបន្តិចបន្តួចដោយសារតែរឿងចាក់សំរាមមុខផ្ទះបង្ក​ឲ្យមានក្លិនស្អុយ ។ ​ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចមុខក្លឹបសីហោ ហ្វាន់ ក្លឹប តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

​មន្ត្រីយោធាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនោះឈ្មោះសំរិទ្ធសុខសានហៅ ឃួន ភា ភេទប្រុសអាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨D តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកលោកយាយជានាក់លក់បបរឈ្មោះសុ ភ័ស្ស អាយុ៦០ឆ្នាំ​ ស្នាក់នៅ​ម្តុំផ្សារកាណាឌីយ៉ា មានស្រុកកំណើរនៅភូមិស្វាយខម ស្រុកបាទីខេត្តតាកែវ។

​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ប៉ុន្មានថ្ងែមុនឈ្មោះសំរិទ្ធ សុខសាន បាន​ទា​ស់សំ​ដី​គ្នាជាមួយលោកយាយលក់បរម្នាក់ឈ្មោះសុ ភ័ស្ស ដែលត្រូវជាបងស្រីរបស់ថៅកែក្លឹប ហ្វាន់ ក្លឹប ម្ត​ង​រួចមក​ហើយដោយ​សា​រ​តែ​​រឿ​ង​ជះទឹកស្អុយនិងដាក់សំរាមបង្កឲ្យមានក្លឹនស្អុយនៅខាងមុខផ្ទះរបស់គាត់ដោយគាត់ប្រាប់ជារើយៗ ។រហូតដល់វេលាម៉ោង​ប្រ​ម៉ាណ២០យប់ភាគីទាំងសងខាងបានទាស់សំដីគ្នាម្តងទៀត ហើយឈ្មោះសំរិទ្ធ សុខសាន បាន​យកទូរស័ព្ទ​មក​ថត​កន្លែងដែលមានសំរា​ម​និ​​​ងមា​នក្លិ​ន​ស្អុយ​ភ្លា​ម​​នោះ​ក្រុ​ម​ស​ន្តិ​សុ​ខក្លឹ​ប​មា​ន​គ្នា​៣​នា​ក់បាននាំគ្នាស្រែកឲ្យថា ថតចង់យកទៅប្តឹងមែន ភ្លាមនោះ ​ឈ្មោះសំរិទ្ធ សុខសាន ក៏បានតបតទៅវិញទើបមានការជេគ្នាទៅវិញទៅមក រហូតឈានដល់ការប្រតាយប្រតប់គ្នាបន្តិចបន្តូចខណៈនោះសន្តិសុខម្នាក់ក៏ បានប៉ះកាំភ្លើងដែលសៀត នៅចង្កោះឈ្មោះសំរិទ្ធ សុខសានក៏ចោទប្រកាន់ថាឈ្មោះសំរិទ្ធ សុខសានបម្រុងដក់កាំភ្លើងបាញ់ពួកគេ ទើបប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅចុះអន្តរាគមន៍ឃាត់ភ្លាមតែម្តង។

​សាក្សីដដែលបានបន្តថា ក្នុងករណីខាងលើនោះបុរសជាមន្ត្រីយោធាខាងលើនៅមិនទាន់បានដ​ក់កាំ​​ភ្លើ​ង​ពីចង្កោះនៅឡើយទេគឺគ្រាន់តែបានប្រតាយប្របត់គ្នាបន្តិចបន្តួចតែប៉ុណ្ណោះ តែបែជាក្រុមស​ន្តិ​សុ​​ខក្លឹ​ប​ចោ​ទ​ប្រ​កាន់​ថា​បា​ន​ដ​​ល់កាំភ្លើងបម្រុងបាញ់ពួកគេទៅវិញ។ទាក់ទងនិងការណីខាងលើនោះ​សមត្ថកិច្ចនៅមិន​ទាន់​អា​ច​បញ្ជា​ក់​បាននៅឡើងទេ។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុនិងធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ​កសាងសំណុំរឿងរូចប្រគល់ឲ្យកម្លាំងកង់រាជអាវុធហត្ថក្រុងដើម្បីចាត់ការបន្ត។គួរបញ្ជាក់ផងដែរថា ក្លឹបខាងលើ​តែងតែមានការរំខានដល់ប្រជាពលរដ្ឋដែលនៅក្មុងជារៀងរាល់ថ្ងៃមិនតែប៉ុណ្ណោះពេលដែលក្រុមក្មេងៗចូលរាំ​លែងកំសាន្តហើយចេញមកវិញតែងតែដេញវាយគ្នាយ៉ាងអាណធិបតិយ្យស្ទើតែរាល់ថ្ងៃ តើសមត្ថកិច្ចនិងមានវិធានការបែបណាចំពោះក្លឹបមួយនេះ? សុខា

image1

image2

image3

image4

...

image5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print