រថយន្ត​សាំ​យ៉ុ​ង​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​របួសធ្ងន់​ស្រាល​២​នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ និង​ ម្នាក់​ទៀត​បាន​រង​របួសស្រាល​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​ដែល​បង្ករ​ឡើង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥​និង​៨៥​ ស្ថិត​ក្នុង​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​នៅ​ក្នុង​ឧប្បត្តិ​ហេតុនេះ​ម្នាក់​ឈ្មោះ​ សយ​ វិសាល​ ភេទ​ប្រុស​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ រង​របួសធ្ងន់​ ជា​ជិះ​ម៉ូតូ​ ។​ ចំណែកឯ​ម្នាក់​ទៀត​អ្នកបើកប​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ បាន​ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​ទាំង​រង​របួស​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១០០​ កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ នៅ​ពេល​ម​ដល់​ចំណុច​កើត​ ហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2I​ -4114​ ដែល​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​ បាន​រេ​មក​បុក​ម៉ូត​ជន​រង​គ្រោះ​ពេញ​មួយ​ទំហឹង​តែ​ម្តង​ បណ្តាល​អោយ​ ជន​រង​គ្រោះ​ដែល​កំពុង​បើក​ម៉ូតូ​ប៉ើង​ខ្ទាត​ទៅ​បោក​លើ​កញ្ចក់​រថយន្ត​ បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​ ដោយឡែក​មធ្យោបាយ​បង្ក​ត្រូវ​បាន​យ​កម​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ៕​ ច​ន្ថា

11350347_868103923244669_1707884981_n

11655442_868103919911336_283076227_n

11720537_868103899911338_2114063144_n

11714405_868103903244671_1461273333_n

...

11713419_868103909911337_1231716491_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print