ខេត្តព្រះសីហនុ៖ អតីតៈមេឃុំវាលរេញ លោកតាល៉ុងឈី មានព្រះជន៧១ឆ្នាំងរងរបួសធ្ងន់ដោយសារសត្វស្វាដែលគាត់បានចិញ្ចឹមវាយប្រហារលើគាត់យ៉ាងចាស់ដៃ ទាំងសត្វស្វានោះជាប់ច្រវ៉ាក់ក្នុងខណៈដែលគាត់បានយកចេកទៅឲស៊ី កាលពីព្រឹកព្រលឹមម៉ោងជាង៦ថ្ងៃទី០៩/០៧/២០១៥នេះនៅចំនុចផ្ទះគាត់ក្នុងភូមិបឹងវែកឃុំវាលរេញស្រុកព្រៃនប់។ សត្វស្វានោះជាស្វាឈ្មោល មានទំងន់ប្រមាណជា១០គីទ្បូ ត្រូវបានគាត់ចិញ្ចឹមជាច្រើនឆ្នាំហើយ ហើយស្វានោះក្រៅពីគាត់គ្មាននរណាទៅគៀកឬប្រលែងដូចស្វាដដៃទ្បើយ មុនកើតហេតុគាត់បានទិញចេកទុំមួយស្និតយកទៅឲស្វានោះជាប្រចាំថ្ងៃ(កន្លងមកមានតែគាត់ម្នាក់ប៉ុណ្ណោះដែលទៅជិតនឹងឲចំណីបាន)ពេលដែលយកចេកទៅដល់ស្វានោះស៊ីបានប្រហែល២ផ្លែរស្វានោះបានហក់ទាំងជាប់ច្រវ៉ាក់ចាប់គាត់ខាំយកតែម្តង តែសំណាងវាចាប់បានត្រឹមភ្លៅមកក្រោម ធើ្វឲវាខាំជង្គង់ទាំងពីររបួសជាច្រើនថ្នេរទើបមានការឆោទ្បោពីគ្រួសារនឹងអ្នកជិតខាងមកទើបស្វានោះប្រលែងទ្បើងលើដើមស្វាយដែលចងច្រវ៉ាក់នោះអង្គុយលិតស្វាយធើ្វប្រងើយ។ ដោយសារខ្លាចបង្ករថ្ងៃក្រោយត្រូវបានពិឃាត៕