រណ្តៅដីសូនី មួយកន្លែងនៅសង្កាត់ព្រែកកំពឹស ត្រូវបុរសម្នាក់ស្រវឹងស្រា ធ្លាក់ចូលលង់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានអណ្តែតទឹកក្មុងរណ្តៅដី សូនី មួយកន្លែងនៅក្នុងសង្កាត់ព្រែកកំពឹស បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះពិនិត្យដល់កន្លែង កើតហេតុភ្លាមៗ ។

ហេតុកាលនេះកើតឡើងកាលពីវេលាម៉ោង ១៥ និង២០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្នុងរណ្តៅដីសូនី ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជឿន ចោម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករដំឡើងរោងការ មានទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

សាក្សីនៅកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុប្រហែលម៉ោង៩ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះ និងមិត្តភក្តិ៤នាក់ទៀត បានមកជុំគ្នា ផឹកស៊ី នៅក្រោមដើមអំពិល ក្បែររណ្តៅដីសូនីនោះ ហើយក្រោយពីចប់ការផឹកស៊ី មិត្តភក្រ័ទាំង៤នាក់នេះបានបបួល ជនរងគ្រោះត្រឡប់ទៅផ្ទះវិញ តែជនរងគ្រោះប្រាប់ថា ទៅមុនចុះ រូបគាត់ចង់សំរាកមួយសន្ទុះសិន ។ រហូតដល់ល្ងាចជិតយប់ ប្រពន្ធនិងអ្មកភូមិក៏បានដើរ មករកជនរងគ្រោះដែរ តែរកមិនឃើញ ។

សាក្សីជាប្រពន្ធរបស់ជនរង គ្រោះបានបន្តថា ពេលត្រឡប់មកពីធ្វើការវិញ ដឹងថាបាត់ប្តី រូបគាត់ក៏ខំប្រឹងដើររក នៅក្មុងភូមិ និងសួរគេ សួរឯង ក៏នៅតែមិនឃើញប្តី ទើបរូបគាត់ រត់ទៅរកគ្រូទស្សន៍ទាយ ឲ្យទស្សន៍ទាយមើល ប្រាប់ថា ប្តីរបស់នាងនៅក្បែរកន្លែងផឹកស៊ីណឹង តែមើលមិនឃើញ ប៉ុន្តែត្រូវរៀបចំផ្លែឈើ មាន់ ស្រា ដាក់សែនព្រេន ដល់អ្នកថែរក្សានៅតំបន់នោះ ទើបអាចរកឃើញ។ មិនយូរប៉ុន្មាន បន្ទាប់ពី រៀបចំផ្លែឈើ នំ ចំណី ដាក់សែនព្រេន ដល់អ្នកថែរក្សានៅតំបន់នោះ ស្រាប់តែវេលាម៉ោង ១៥ និង២០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ សពបុរសរងគ្រោះ ក៏អណ្តែតផុសចេញពីផ្ទៃទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះពិនិត្យដល់កន្លែង កើតហេតុភ្លាមៗ។

សពក្រោយពីស្រង់ដាក់លើគោក នគរបាលកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌដង្លោ ពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារករណីលង់ទឹកប្រាកដមែន មិនមានករណីផ្សេងៗកើតឡើងនោះទេ ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ បុណ្យតាមប្រពៃណីនៅឯស្រុកកំនើត ៕ ភារ៉ា-ដង្កោ

CAM04092

CAM04093

CAM04096

...

CAM04097

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print