មតិពលរដ្ឋ ៖ ថៃនរៈ សត្យា ថា ករណីរឿងគេគប់ស្រាបៀរលើ ទេព បូព្រឹក្ស ជារឿងតូចទេ ប៉ុន្តែខ្លាចតែមានគេបំប៉ោង…ចុះបើចំសាច់ញាតិគាត់វិញ…???

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋលេខាធិការក្រសួងវប្បធម៍វិចិត្រសិល្បៈ ថៃនរៈ សត្យា រងនូវការវាយប្រហារពីមតិប្រជាជនដ៏ធ្ងន់ ថាគាត់មានតួនាទីធំ ដឹកនាំមានកម្រិត និយាយខ្វះការទទួលខុសត្រូវ មិនបានយល់ដល់ទិដ្ឋភាពច្បាប់ និងសេចក្តីថ្លៃថ្នូរដល់សិល្បៈការីនី ក៏ដូចជាស្ត្រីខ្មែរ យករឿងបទល្មើសជាក់ស្តែង មកបកស្រាយអោយធូរលុងនិងកំសោយបំផុត។

ពលរដ្ឋជាច្រើនបាន មានបញ្ចេញជាចំងល់ថា៖ បើលោករដ្ឋលេខាធិការ ឥថៃនរៈ សត្យា និយាយថាករណីរឿងគេគប់ស្រាបៀរលើ ទេព បូព្រឹក្ស ជារឿងតូចទេ ប៉ុន្តែខ្លាចតែ មានគេបំប៉ោង ដោយភាសារគ្មានគិតដល់ទិដ្ឋភាពច្បាប់ …ចុះបើរឿងដ៏អាក្រក់នេះត្រូវបានធ្លាក់ចំសាច់ញាតិគាត់វិញ..លោករដ្ឋលេខាធិការមានយល់ពីវប្បធម៌សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទេ..????

ពាក់ព័ន្ធនិងរឿងដ៏អសីលធម៍ គេសង្ស័យបង្កឡើងដោយកូនថៅកែហាងឈ្មោះ «សមុទ្រ» ទៅលើកញ្ញា ទេព បូព្រឹក្ស កាលពីយប់ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ ក្រោយពីតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់យក ស្រាបៀរជះនិងគប់ស្រាបៀរដាក់នាង ខណៈនាងកំពុងតែច្រៀងនៅលើឆាកតន្ត្រីក្នុងហាងផឹកស៊ីយីហោ “សមុទ្រ” ស្ថិតនៅ តាមបណ្តោយផ្លូវលេខ១១៨​ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្រោយកើត ហេតុការណ៍បានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះទ្រហោយំ Live ពេញបណ្តាញសង្គមនោះ អ្នកស្រី ចន ច័ន្ទលក្ខិណា បានប្រកាសស្វែងរក យុត្តិធម៌ដល់តារាចម្រៀងរូបនេះ ។

បុរសដែលបានគប់ស្រាបៀរទៅកាន់ កញ្ញា ទេព បូព្រឹក្ស និងរងការរិះគន់ពេញ បណ្តាញសង្គមហ្វេសប៊ុកនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមចម្រៀងរបស់នាងលើកឡើងថាគឺជាកូនប្រុសរបស់ម្ចាស់ហាង ហើយបានគេចខ្លួនបាត់ក្រោយកើត ហេតុ ។

អ្វីដែលកញ្ញាមិនអស់ចិត្តនោះ គឺកញ្ញា ចង់ឲ្យអ្នកប្រព្រឹត្តចេញមុខសុំទោសកញ្ញាជាសាធារណៈតែត្រូវបានម្ចាស់ហាងកាន់ជើងនិងឲ្យកូនគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលទៅហើយ ។

តារាចម្រៀង ទេព បូព្រឹក្ស លើកឡើង ថា ខាងម្ចាស់ហាងឲ្យកញ្ញាមកច្រៀងនៅម៉ោង១០យប់ហើយកញ្ញាបានមកដល់មុននៅម៉ោង៩និង៥០នាទី គឺបន្ទាប់ពីចេញពីច្រៀងការប្រគំតន្ត្រីមួយនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ដោយសុខចិត្តជិះម៉ូតូដើម្បីមកច្រៀងឲ្យក្នុងកម្មវិធីនេះទាន់ពេល តែកញ្ញាមិននឹកស្មានថាជួបរឿងបែបនេះទាល់តែសោះ ហើយកញ្ញាហួសចិត្តជាទីបំផុតជាមួយនិងម្ចាស់ហាងដែលមិនមានការទំនួល ខុសត្រូវផងដែរ ក្នុងនាមជាម្ចាស់ហាងនៅពេលដែលមានភ្ញៀវប្រព្រឹត្តនូវអំពើដ៏មិន គប្បីបែបនេះរួមទាំងចង់ទះកំផ្លៀងក្រុមរាំ។ នាងម្នាក់គ្រាដែលសមាជិកក្រុមរាំ នាងទាមទារឲ្យបុរសដែលបង្កមកសុំ ទោសនោះ ។

ក្រោយពីមានការភ្ញាក់ផ្អើលរួចមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចបានចេញមកជួយធ្វើអន្តរាគមន៍ក្នុងករណីនេះ។ ចំពោះ បុគ្គលសង្ស័យយើងនិងរង់ចាំមើលថា តើសមត្ថកិច្ចនឹងមានវិធានការបែបណាដើម្បីស្វែងរកមុខជនសង្ស័យដែលហ៊ានប្រព្រឹត្តនូវអំពើប្រមាថលើស្ត្រីភេទទន់ខ្សោយ ដោយទង្វើស្មោកគ្រោកនិងអសលីធម៌ យកមកទទួលទោសតាមផ្លូវច្បាប់ ។

លោក នួន ចាន់ដេវិត (G-Devith)  ដែលគេស្គាល់ថាជាតារាចម្រៀងនិងជាគូស្នេហ៍តារាចម្រៀងទេព បូព្រឹក្ស បានទៅ ដល់ទីតាំងកើតហេតុនិងបានប្តឹងសមត្ថកិច្ច ឲ្យវែកមុខស្វែងរកជនដៃដល់ជាជើងខ្លាំងដែលបានប្រព្រឹត្តអំពើហិង្សានិងប្រមាថ មើលងាយកញ្ញាទេព បូព្រឹក្សឲ្យមកទទួលខុសត្រូវមុខច្បាប់ក៏ដូចជាសុំទោសរាល់ អំពើដែលខ្លួនបានប្រព្រឹត្តលើកញ្ញាទេព បូព្រឹក្សផងដែរ ព្រោះតែនៅកន្លែងកើតហេតុសមត្ថកិច្ចកំពុង​តែហៅភាគីក្រុមគ្រួសាររបស់កញ្ញាទេព បូព្រឹក្ស និងភាគី ម្ចាស់ហាងឲ្យនិយាយដោះស្រាយ ។

ក្រោយកើតហេតុភ្លាមៗនោះដែរ អ្នក នាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម   សិល្បករខ្មែរបានប្រកាសទាំងយប់ថាអ្នកស្រីនឹងរៀបចំ ឲ្យមេធាវីទំនាក់ទំនងទៅជនបង្ករួមទាំងបក្ខពួក ចំពោះហិង្សាប្រមាថ មើល​ងាយទៅលើកញ្ញា ទេព បូព្រឹក្ស ។   អ្នកស្រីចាត់ទុកថាជារឿងដែលភ្ញាក់ផ្អើលមិនគួរនឹងកើតមាន ហើយនាងស្លុតចិត្តជាខ្លាំងក្រោយពីអ្នកសិល្បៈរងការប្រមាថ មាក់ងាយបែបនេះ។ លើសពីនេះក៏មាន សិល្បករជាច្រើនបានចេញមុខរិះគន់           ដោយសម្តីធ្ងន់ៗទៅកាន់បុរសជើងខ្លាំង  ដែលបានប្រព្រឹត្តទង្វើមិនគប្បីមួយទៅកាន់សិល្បករហើយពួកគេស្នើឲ្យមានចំណាត់ការនិងការសុំទោសមួយជាសាធារណៈ ចំពោះតារាចម្រៀង ទេព បូព្រឹក្ស ។

គួររំលឹកដែរថា ការឡើងឆាកតន្ត្រីច្រៀងរាំរបស់តារាចម្រៀងទេព បូព្រឹក្ស នេះត្រូវបានរៀបចំដោយក្រុមហ៊ុនស្រាបៀរ Hite ដើម្បីធ្វើការផ្សព្វផ្សាយគុណភាពស្រាបៀរការចាប់រង្វាន់អតិថិជននៅក្នុងហាងចំថ្ងៃ បុណ្យគ្រិស្តម៉ាស។ ក្រោយកើតហេតុគេ ក៏បានឃើញបុរសម្នាក់ដែលជាតំណាង ហាងចេញមុខរិះគន់ការរៀបចំកម្មវិធីរបស់ស្រាបៀរនេះថាមិនមានភាពច្បាស់លាស់ រហូតធ្វើឲ្យភ្ញៀវអន់ចិត្តខ្លាំង ៕   វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print