ស្ងាត់ៗ! លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ច​នៅអ៊ីរ៉ាក់

ចែករំលែក៖

ស្រាប់តែមានការភ្ញាក់ផ្អើល ខណៈដែល​ប្រទះឃើញលោកដូណាល់ ត្រាំ ស្ថិតនៅទីតាំង អតីតជាតំបន់​ដែលកងទាហាន​អាមេរិក​ ប្រយុទ្ធ​យ៉ាងអង់អាចក្លាហាន​ជាមួយពួក​ក្រុមភេរវកម្ម​ IS នៅក្នុងទឹកដី​នៃប្រទេសអ៊ីរ៉ាក់ ។

ប្រភពព័ត៌មាន AP ផ្សាយ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយមិនបានប្រកាសជាសាធារណៈ បានធ្វើទស្សនកិច្ច​ទៅកាន់ប្រទេស​អ៊ីរ៉ាក់ ។

ប្រភពបន្តថា លោកដូណាល់ ត្រាំ បានធ្វើដំណើរ​ជាលើកដំបូងបំផុត​ និងមិនប្រកាស​ប្រាប់​ឲ្យដឹងជាមុន ជាមួយកងកម្លាំងដែលធ្លាប់​ធ្វើសមរភូមិ​​​​នៅអ៊ីរ៉ាក់នោះ ទៅកាន់​ទីកន្លែង​ដែលធ្លាប់​មាន​ផ្ទុះ​នូវអំពើចលចល​ និងវាយប្រហារ​គ្នារវាង់​កម្លាំងរដ្ឋាភិបាល នឹងពួកឧទ្ទាម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print