បណ្តាខេត្តមួយចំនួននឹងត្រូវចុះត្រជាក់ខ្លាំងនៅចុងខែធ្នូ ឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជួរភ្នំដង រែក ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុដែលចុះត្រជាក់ខ្លាំង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ខាង មុខនេះហើយ ។ ក្រសួងបញ្ជាក់ថា ការចុះត្រជាក់បែបនេះ គឺដោយសារខ្យល់មូស្យុងឦសាន នឹងបង្កើនឥទ្ធិពល ខ្លាំងមកលើប្រទេសកម្ពុជាយើង ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨បានឱ្យដឹងទៀតថា អាកាសធាតុនៅក្នុងប្រទេស កម្ពុជានឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ។ ចំពោះសីតុណ្ហភាពនឹងចុះ ត្រជាក់ផ្សេងៗពីគ្នានៅតាមបណ្តាខេត្តមួយចំនួនដូចជា ៖ ខេត្តមណ្ឌលគិរី ,ស្ទឹងត្រែង ,ព្រះវិហារ ,ឧត្តរមានជ័យ និងខេត្តប៉ៃលិនអាចត្រជាក់ខ្លាំងជាងគេរហូតដល់១៧-១៩អង្សាសេឯណោះ ។ ចំណែកខេត្តបាត់ដំបង , បន្ទាយ មានជ័យ ,សៀមរាប កំ, ពង់ធំ ,កោះកុង និងខេត្តក្រចេះ គឺសីតុណ្ហភាពអប្បបរមា២០-២២អង្សារសេ និង អតិបរមា២៦-២៧អង្សាសេ ហើយបណ្តារាជធានី និងខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា២១-២៣ អង្សារសេ និងសីតុណ្ហភាពអតិបរមា ២៧-២៨ អង្សារសេ ៕ ជាយក្រុង

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដូចខាងក្រោមនេះ ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print