សម្ពោធ​វិមាន​ ឈ្នះ​ឈ្នះ​៣ថ្ងៃ​ ,​ សម្តេច​តេជោ​អញ្ជើញ​បងប្អូន​ជនរួមជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ ចូលរួម​ឱ្យ​ច្រើន​កុះករ​

ចែករំលែក៖

ភ្នំពេញ​៖​វិមាន​ ឈ្នះ​ឈ្នះ​ នឹង​សម្ពោធ​នៅ​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ស្អែក​នេះ​ ។

ចន្លោះ​នេះ​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែធ្នូ​ រយៈពេល៣ថ្ងៃ​ នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍ​លី​យ៉ុងផាត់។

សម្តេច​មាន​ប្រសាសន៍​ ថា​ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាព​នៃកម្ពុជាទាំងមូល។

វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print