លងចរន្ដអគ្គិសនីធ្វើឲ្យផ្ទះពលរដ្ឋមួយខ្នងឆេះខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តកណ្ដាលៈ ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ផ្ទះពលរដ្ឋដែលត្រូវអគ្គីភ័យឆាបឆេះគឺមានទំហ៊ំទទឹង៤ម៉ែត្រគុណនឹងបណ្តោយ៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជារបស់ឈ្មោះ សៀន សុខភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកទ្រព្យសម្បត្ដិបាត់បង់និងខូចខាតមាន៖ ប្រាក់ដុល្លារចំនួន៣០០ដុល្លារសហរដ្ឋអាមេរិក ,ទូទឹកកកមួយគ្រឿង ,ម៉ាស៊ីបូមទឹក២គ្រឿង ,ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ,ទូរទស្សន៍១គ្រឿង ,គ្រែចំនួន៤ ,រ៉ឺម៉កដែកសំរាប់ដឹកចេកចំនួន១ ,កង្ហាចំនួន២គ្រឿង ,ទុយយោបូមទឹ៧០ម៉ែត្រ ,ធុងបាស់១ ម៉ាញ៉េ១ ,តុ១ និងសំលៀកបំពាក់មួយចំនួនទៀត ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់ផ្ទះបានដឹកប្រពន្ធទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដោយពុំបានបិតប្រព័ន្ធភ្លើងនៅក្នុងផ្ទះនោះ លុះមកដល់វេលាម៉ោងវេលាម៉ោងកើតហេតុ ស្រាប់តែផ្ទះជនរងគ្រោះត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការអន្ដរាគមន៍ តែដោយសារភ្លើងមានសភាពឆេះខ្លាំង និងផ្លូវមានទំហ៊ំតូចចង្អៀតរថយន្ដពន្លត់អគ្គីភ័យមិនអាចចូលទៅពន្លត់បាននោះទេ ផ្ទះត្រូវបានឆេះខូចខាតទាំងស្រុងតែម្ដង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី(ទុរសេខ្សែភ្លើង)ទើបបានជាកើតមានភ្លើងឆេះបែបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print