កាំជ្រួច 3D ដ៏​ទំនើប​នឹងត្រូវ​អុជស្វាគមន៍ ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ=ឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអបអរសាទរសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមានឈ្នះ=ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ ដែលពិធី​សម្ពោធ​នេះប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ នៅពេលរាត្រីចូលមកដល់នឹងមានការអុជ​កាំជ្រួច​ជាច្រើន​ពាន់​គ្រាប់ ដែលរៀបចំឡើងដោយក្រុម​ការងារ​ជំនាញ​បាន​ត្រៀម​ កាំជ្រួច​​ប្រភេទ​កាំជ្រួច​ 3D មាន​លក្ខណៈ​ទំនើប​ប្លែក​ជាង​កំាជ្រួច​នានា ​ដែលបាន​បាញ់នៅ​កម្ពុជា​កន្លងមក ។ នេះ បើតាម​ការ​បញ្ជាក់​របស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ក្នុង​ឱកាស​ចុះត្រួតពិនិត្យ​ការ​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ=ឈ្នះ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

យោងតាម​កម្មវិធីនៅថ្ងៃទី​២៩ ខែ​ធ្នូ ដែលជា​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ=ឈ្នះ​ ការ​អុជ​កាំជ្រួចប្រភេទ 3D នៅ​វេលា​ម៉ោង៧យប់​ ក្នុង​រយៈពេល៤៥​នាទី, នៅថ្ងៃទី​៣០ ខែ​ធ្នូ អុជ​កាំជ្រួច​រយៈពេល៣០​នាទី និង​នៅថ្ងៃទី​៣១ ខែ​ធ្នូ នឹងជា​ថ្ងៃ​ឆ្លងឆ្នាំ​សកល​នៅ​វេលា​ម៉ោង១២អាធ្រាត អុជ​កាំជ្រួច​រយៈពេលមួយ​ម៉ោងពេញ ។

សូមចាប់អារម្មណ៍នៅក្នុងទំព័រហ្វេសប៊ុករបស់ម្តេចតេជោបញ្ជាក់ថា វិមានឈ្នះ=ឈ្នះ គឺជាតំណាងនៃការបង្រួប បង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល ។ វិមាន ឈ្នះ=ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យ ពូជសាសន៍ ឈ្នះរួចផុតពីការបែង ចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិ ភាពដ៏យូរអង្វែងនេះតទៅ។

សម្តេចក៏អំពាវនាវ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ=ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ=ឈ្នះ ទល់មុខពហុកីឡ ដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print