ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យដាច់ក្រឡេទៅមុខលែងរួចហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២៧១ខាងត្បូងមន្ទីរពេទ្យព្រះកុសុម: ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8223 តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវងបណ្ដាលឲ្យវៀចអស់មួយកង់។ ចំណែករថយន្តដាច់ក្រឡេកង់ទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរឲ្យចុះមកស្ទូចយករថយន្ត និងនាំអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ