ថ្ងៃ​សម្រាក​នេះ​ ,​ សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ វិមាន​ ឈ្នះ​ឈ្នះ​ នឹង​ក្លាយ​ជា​ទីប្រជុំ​ទេសចរណ៍​ឆាប់​ៗនេះ​

ចែករំលែក៖

ភ្នំពេញ​៖​ថ្ងៃ​អាទិត្យ​ឈប់​សម្រាក​នេះ​ ,​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ វិមាន​ ឈ្នះ​ឈ្នះ​ នឹង​ក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី​ខាងមុខ​នេះ​ ។

សម្តេច​មាន​ប្រសាសន៍​ទៀត​ថា​ ជិតឆ្លងឆ្នាំថ្មី២០១៩ហើយ រីឯប្រទេសជាតិក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

“ប្រទេសយើងមានសុខសន្តិភាព ទីរមណីយដ្ឋានទេសចរក៏កើតមានឡើងកាន់តែច្រើនរួមទាំង “វិមាន ឈ្នះ ឈ្នះ” ដែលទើបបានសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ។ “វិមាន ឈ្នះ ឈ្នះ” ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានមរតកតេជោ នឹងក្លាយជាទីប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លី”។

សម្តេច​តេជោ​”សូមបងប្អូនមកទស្សនា “វិមាន ឈ្នះ ឈ្នះ” អោយបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មីដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកំសាន្តជាមួយកម្មវិធីតន្រ្តី និងទស្សនាពិព័រណ៍ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះរហូតដល់ថ្ងៃទី៣១ ធ្នូ”។

ជាមួយ​គ្នា​នេះ​ សម្តេច​មាន​ប្រសាសន៍​ថា​”ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍រហូតដល់ថ្ងៃឆ្លងឆ្នាំថ្មី២០១៩ខាងមុខនេះ!”៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print