រថយន្តទំនើបម៉ាកFord Ranger បួងចង្កូតបត់មិនទាន់ជ្រុលទៅបុកដើមឈើទើបដាំបាក់អស់២ដើម ឯរថយន្តក្រឡាប់ផ្ងាជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបយ៉ាងថ្មីស្រឡាងម៉ាកFord Rangerមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ខណះដល់ផ្លូវបំបែកជាបួនបួងចង្កូតបត់មិនទាន់ ក៏ជ្រុលទៅបុកដើមឈើទើបដាំបាក់អស់២ដើម ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេសង្កេតឃើញរថយន្តបង្កម៉ាកFord Ranger ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ(កែងផ្លូវ៦០ម៉ែត្រ) ក៏បួងចង្កូតមកស្ដាំដៃ ជ្រុលទៅបុកដើមឈើទើបតែដាំ បណ្ដាលឲ្យបាក់អស់២ដើម ចំណែកឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានពឹងពាក់បងប្អូនប្រជាពលរដ្ឋនៅក្បែរទីនោះមកជួយរុញរថយន្តឲ្យផ្ងារដូចដើមវិញ ហើយបើកចេញពីកន្លែងកើតហេតុទៅបាត់ ទាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោបណ្ដោយឲ្យចេញទៅ មិនខ្វល់ពីការខូចខាតនៃការបាក់ដើមឈើ២ដើមនោះទេ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print