ប្រទះឃើញក្មេងស្រីបាត់ពីផ្ទះ៤ថ្ងៃ អណ្តែតក្នុងស្រះទឹកនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យខណះប្រទះឃើញសាកសពកុមារីម្នាក់អាយុ២ឆ្នាំ៤ខែ ដែលបាត់ពីផ្ទះអស់រយះពេល៤ថ្ងៃមកហើយ បន្ទាប់ពីឪពុកម្ដាយស្វះស្វែងដើររកច្រកល្ហកតែរកមិនឃើញ។

ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រះទឹកខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីដែលប្រទះឃើញសពមានឈ្មោះ វ៉ាន់ នីសា អាយុ២ខួប៤ខែ មានឪពុកឈ្មោះ សុីម វ៉ាន់ អាយុ៤១ឆ្នាំមុខរបរមាន ម្ដាយឈ្មោះ ស៊ុន គន្ធា អាយុ២៤ឆ្នាំ រស់នៅភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពខាងលើបានបន្តទៀតថា កុមារីរងគ្រោះខាងលើ បានបាត់ខ្លួនពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ខណះក្រុមគ្រួសារ បានប្រកាសតាមប្រព័ន្ធទំនាក់ទំនងfacebookថា សូមបងប្អូនជួយរកក្មេងស្រី ឬបានឃើញក្មេងស្រី ដែលបានបាត់កាលពីម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បើបានឃើញក្មេងស្រីដូចរូបក្នុងការបង្ហោះនេះ សូមជួយទំនាក់ទំនងមកលេខ ០៩៧៥៣៥០៣៥៧ ។

រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ម៉ោង៣រសៀល ស្រាប់តែមានពលរដ្ឋ បានប្រទះឃើញអណ្ដែតទឹកក្នុងស្រះស្លាប់ឡើងហើមទៅហើយ ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ឃើញថា សាកសពកុមារីនេះ គឺរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់ និងប្រគល់សាកសពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print