បុរសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តក្រឡាប់ផ្ងាជើង

ចែករំលែក៖

ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងម្ខាង រីឯអ្នកបើករថយន្តរងរបួសស្រាលគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃ ពុធ ទី២ ខែមករាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AQ-5286 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងម្ខាង រីឯម្ចាស់រថយន្តរង របួសស្រាលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print