ព្រះមហាក្សត្រថៃ អភិសេក គ្រងរាជ្យសម្បត្តិ​ ថ្ងៃទី៤ ខែឧសភា

ចែករំលែក៖

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ព្រះមហាក្សត្រថៃ នឹងអភិសេកគ្រងរាជ្យសម្បត្តិ​ជាផ្លូវការ ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានពីព្រះបរមរាជវាំងថៃ ត្រូវប្រភពAP ដកស្រង់មកផ្សាយឲ្យដឹង​កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។

ព្រះមហាក្សត្រ មហាវេជ្ជរាឡុងកន ​កាលពីឆ្នាំ២០០៦ បានស្នងរាជ្យ​​ពីព្រះបិតា​របស់ព្រះអង្គ ព្រះនាម ភូមិបុល អាប់ដុល យ៉ាដេត ដែល​បានសោយទិវង្គត​ក្នុងព្រះជន្ម​៨៨ព្រះវិហារ ក្រោយគ្រងរាជសម្បត្តិ​​អស់​រយៈពេល​៧ទសវត្សរ៍ ។

ព្រះបរមរាជវាំងថៃ បានប្រកាស​កាលពីថ្ងៃអង្គារថា ពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ​របស់ព្រះមហាក្សត្រ​ ព្រះជន្ម​៦៦ព្រះវស្សាអង្គនេះ នឹងប្រារព្ធ​នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ហើយនៅថ្ងៃបន្ទាប់​នោះ វត្តមាន​របស់ព្រះមហាក្សត្រ នឹងមាននៅទីសាធារណៈ ។ ថ្ងៃទី៥ ខែឧសភា គឺជាថ្ងៃឈប់សម្រាក​ដ៏ធំរបស់ប្រទេសថៃ ។

ការអភិសេកឡើងគ្រងរាជ្យសម្បត្តិរបស់អតីតព្រះមហាក្សត្រ ភូមិបុល ក្នុងឆ្នាំ១៩៥០នោះ ក៏បានកំណត់យកថ្ងៃទី៥ ខែឧសភា ផងដែរ គឺក្រោយ៤ឆ្នាំដែលព្រះអង្គ​ក្លាយឈ្មោះជាព្រះមហាក្សត្រ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print