កូរ៉េខាងជើងព្រមានពីការអស់ភាពអត់ធ្មត់ លើទណ្ឌកម្ម និងការគាបសង្កត់ពីអាមេរិក

ចែករំលែក៖

មេដឹកនាំកំពូលរបស់កូរ៉េខាងជើងបានព្រមានអំពី ការអស់ភាពអំណត់ ទៅលើការដាក់ទណ្ឌកម្ម និងគាបសង្កត់ពីសំណាក់សហរដ្ឋអាមេរិកនោះទៀតហើយ បើទោះបីថា កូរ៉េខាងជើងមានក្តីសង្ឃឹមថា មានជំនួបកំពូលលើកទី២ ជាមួយដឹកនាំអាមេរិកយ៉ាងណាក៏ដោយ ។

គ្មានកាលបរិច្ឆេទច្បាស់លាស់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចែកចាយរូបភាព និងវីដេអូ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងសុន្ទរកថា ក្នុងឱកាសចូលឆ្នាំសកល២០១៩ ។

លោកគីម ជុងអ៊ូនបានថ្លែងថា លោកមានសង្ឃឹមថា នឹងមានជំនួបកំពូលជាលើកទីពីរ ជាមួយមេដឹកនាំអាមេរិក ដូណាល់ ត្រាំ នៅពេលវេលាសមស្របណាមួយ ក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែទោះបីយ៉ាងណា លោកគីម បានថ្លែងផងដែរថា កូរ៉េខាងជើង នឹងអស់ភាពអត់ធ្មត់ ក្នុងរឿងទណ្ឌកម្ម ក៏ដូចការគាបសង្កត់ របស់អាមេរិកមកលើកូរ៉េខាងជើង ដោយទង្វើនេះ បាននិងកំពុងធ្វើរដ្ឋាភិបាលកូរ៉េខាងជើង បង្ខំចិត្ត ងាកទៅរកផ្លូវដើរមួយផ្សេង ។

ក្នុងនោះផងដែរ លោក គីម ជុងអ៊ុន បានទាមទារឲ្យអាមេរិកបញ្ឈប់ចូលរួមសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងបញ្ឈប់ ការដាក់ពង្រាយសព្វាវុធ នៅក្នុងទឹកដីកូរ៉េខាងត្បូងជាដើម ។

អាមេរិក និងទីក្រុងព្យុងយ៉ាង បាននិងកំពុងព្យាយាមរៀបចំឲ្យមានជំនួបកំពូលលើកទីពីររបស់ថ្នាក់ដឹកនាំប្រទេសនេះ ដើម្បីដោះស្រាយបញ្ហា ឈានដល់រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន បានជួបប្រជុំកំពូលនៅសិង្ហបុរីម្តងរួចមកហើយ ៗបានព្រមព្រៀង ឲ្យមានជំនួបសារជាថ្មីម្តងទៀត ។

កូរ៉េខាងជើងបានចោទប្រកាន់អាមេរិកថា ព្រងើយកន្តើយក្នុងលក្ខខណ្ឌដែលបានព្រមពៀងនៅសិង្ហបុរី ក្រៅតែបង្ខំឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរជាឯកតោភាគី ថ្នូរនឹងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច ។

កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានគំរាមចាប់ដំណើរផលិតអាវុធនុយក្លេអ៊ែរឡើងវិញ បើគោលជំហររបស់អាមេរិកនៅតែបន្តអសកម្មភាពនេះទៀតនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print