ស្គាល់គ្នាតាមហ្វេសប៊ុកណាត់គ្នាមកដេកផ្ទះសំណាក់ប្លន់អស់គ្រឿងអលង្ការ ទូរសព្ទ័ លុយសរុបជាង៣ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានស្គាល់នារីម្នាក់តាមហ្វេសប៊ុក ឆាតលួងលោមជនរងគ្រោះ ណាត់គ្នាមកដេកផ្ទះសំណាក់បៃតង ស្រាប់តែជនរងគ្រោះមកដល់បើកទ្វារចូល ជនសង្ស័យច្របាច់ក រួចដកកាំភ្លើងភ្ជង់ ប្លន់យកគ្រឿងអលង្ការ ទូរសព្ទ័ និងលុយមួយចំនួនសរុប ជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លាររួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងនៅ​ម៉ោង​៦ល្ងាច ថ្ងៃអង្គារ ​ទី​១ ខែមករា ឆ្នាំ២០១៩​ តាមបណ្តោយផ្លូវបេតុងចំណុច​ក្នុង ផ្ទះ​សំណាក់​បៃតង​ បន្ទប់​លេខ​២​ ស្ថិត​នៅ​ភូមិ​អ័រគីដេ​ សង្កាត់​អូរបែក​ក្អម ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ​ឈ្មោះ​ ហួន​ សុភា​ អាយុ​២៤ឆ្នាំ​ មុខរបរ​លក់​ឥវ៉ាន់​ online ស្នាក់នៅ​ ផ្ទះ​ជួល​ សង្កាត់​កាកាប​ទី១ ខណ្ឌ​ពោធិ៍​សែនជ័យ ​។ ចំណែកជនសង្ស័យ​ ​ មិន​ស្គាល់​អត្តសញ្ញាណ​។

សម្ភារដែលត្រូវបាត់បង់​រួមមានទូរស័ព្ទ​ I phone EX ១​គ្រឿង​, ខ្សែ​ក​ចំនួន​១​ខ្សែ​, ខ្សែ​ដៃ​ចំនួន​១ខ្សែ, ចិញ្ចៀន​ពេជ្រ​១​វង់​, លុយ​ដុល្លារ​ចំនួន​២០០$សរុបជាទឹកប្រាក់ អស់ជាង៣ពាន់ដុល្លារ ។

តាម​សម្តី របស់​នារីរងគ្រោះ​ប្រាប់​ថា​ គាត់​បាន​ស្គាល់​ជនសង្ស័យ​តាម​ហ្វេសប៊ុកអស់រយះពេល​ជិត១ខែមកហើយ រួច​បានឆាតមកជនរងគ្រោះសូមដើរលេងជាញឹកញាប់តែជនរងគ្រោះមិនព្រមទៅ។ នៅមុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​ណាត់​​ជនរងគ្រោះឲ្យ​មក​ជួប​គ្នា​ចំណុច​កើតហេតុ​ដោយបានប្រាប់ជនរងគ្រោះថាមកជួបបង បងឲ្យលុយចំនួន១០០ដុល្លារហើយបានប្រាប់ទៀតថា មកដេកជាមួយបង បងមិនធ្វើអីៗនោះទេ សូមតែអូនមកជួមបងមួយភ្លេតមក ជនរងគ្រោះលឺដូច្នេះបានមកជួបតាមការណាត់ដោយបានឲ្យមិត្តភក្តិជិះម៉ូតូឌុប មកភ្លាម ពេល​មកដល់​ បន្ទប់​ផ្ទះ​សំណាក់​​ជនរងគ្រោះបានដើរចូលទៅបន្ទប់ដែបានណាត់ជួបពេលដែល រុញទ្វារចូលទៅស្រាប់តែជនសង្ស័យ​បាន​ចាប់​ច្របាច់​ក​ជនរងគ្រោះ​ ហើយ​យក​កូន​កាំបិត​ស្នៀត​ភ្ជង់​ទៅ​លើ​ជនរងគ្រោះ​ ដើម្បី​ប្លន់ យក​ទ្រព្យ​សម្បត្តិ​ ​និង​គំរាម​ថា ​(បើ​ង៉ែញ​ហ៊ាន​ស្រែក ​អញនឹង​សម្លាប់​ចោល​)​។ ខណៈនោះជនរងគ្រោះ​ភ័យ​ពេក​មិន​ហ៊ាន​ស្រែក​ ក៏​បណ្ដោយ​ឲ្យ​ជនសង្ស័យចេញមកក្រៅរួចឡើងជិះម៉ូតូកង់បីគេច​ខ្លួន​ទៅ​បាត់​តែ​ម្ដង​ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុត្ថ​ខណ្ឌសែនសុខនាំខ្លួនមកដាក់ពាក្យបណ្ដឹង​និងសួរនាំបន្តដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print