នគរបាលស្រុកមេមត់ប្រកាសតាមរកចាប់ខ្លួនជនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ថែមទាំងប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត្តដល់សាធារណៈជនណាដែលសហការជាមួយសមត្ថកិច្ចទៀតផង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកមេមត់ កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ បានប្រកាសជា សាធារណៈតាមចាប់ខ្លួនជនត្រូវចោទម្នាក់ បន្ទាប់ពីលោក ឈិត វិនា ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួន ។ ការឲ្យចាប់ខ្លួនជននេះគឺពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលបានប្រព្រឹត្តនៅភូមិ សំរោងជើងឃុំដារ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ អនុវត្តតាមបទល្មើសព្រហ្ម ទ័ណ្ឌមានចែង និង បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចេញដោយលោក ឈិត វិនា លេខ០៥ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨បញ្ជាក់ ថា ៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំង សាធារណៈគ្រប់លំដាប់ថ្នាក់ ស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជន ត្រូវ ចោទឈ្មោះ នី សែត ហៅ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ-ឥស្លាម មានលំនៅឋានភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងដីកាបង្គាប់ទៀតថា ឲ្យគ្រប់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ទទួល និងឃុំខ្លួនជនត្រូវចោទ ដែលជាកម្មវត្ថុនៃដីកាបង្គាប់ឲ្យចាប់ខ្លួនជននេះ រហូតដល់មានដីកាថ្មីមកជំនួស ។

មន្ត្រីនគរបាលស្រុកមេមត់ក៏បានអំពាវនាវ និងប្រកាសចំពោះសាធារណៈជនរូបណាមួយ ដែលបានឃើញជននេះ ដូចមានភិនភាគដូចក្នុងរូបនេះ និងបានដឹងពីកន្លែងលាក់ខ្លួន សូមសហការ ជួយរាយការណ៍មកកាន់កម្លាំង នគរ បាល នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីមានវិធានការចាប់ខ្លួនជនខាងលើនេះ មកផ្តន្ទាទោស តាមនីតិវិធី ។

សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ៖ 097 77 80 047 , 077 77 09 77 ។ នគរបាល អះអាងថា ចំពោះសាធារណជន ឬ ពលរដ្ឋណាបានដឹងរាយការពីជនត្រូវចោទខាងលើនេះ សមត្ថកិច្ចនឹងមានរង្វាន់លើកទឹកចិត្តជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូនបងប្អូនជានិច្ច ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print