ចាប់មុខសញ្ញាក្រុមឆបោកប្រាក់តាមរបៀបខ្ចីរយ:ពេលខ្លីការថ្លៃខ្ពស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលជំនាញ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ បាលខេត្ដកំពង់ស្ពឺ បានបើកប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវតាមបណ្ដឹងរបស់ ជនរងគ្រោះ និងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន២នាក់ ទី១.ឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅ ផ្ទះលេខ៨៤E1 ផ្លូវលេខ១៤១ ក្រុមទី៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានី ភ្នំពេញដើរតួជាអ្នកខ្ចីប្រាក់ (កូនបំណុល)និងទី២.ឈ្មោះ ស៊ុន សុភា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអណ្ដូង ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើរតួជាអ្នកសម្របសម្រួលលើការរកអ្នកមានប្រាក់ (ជំនួយការផ្នែកច្បាប់និងធានាផ្នែក ហិរញ្ញវត្ថុ) ។ ចំណែកបក្ខពួកមួយចំនួនទៀតបានគេចខ្លួន ។

សូមបញ្ជាក់ថា រឿងរ៉ាវដំបូងនោះគឺក្រុម គេដើរតួស្វែងរកអ្នកមានប្រាក់និងប្រកប មុខរបររកស៊ីចងការប្រាក់ ។ បន្ទាប់មក ផ្ដល់លេខទូរស័ព្ទឲ្យទៅអ្នកផ្សេងបក្ខពួក ចង់ខ្ចីប្រាក់ទូរស័ព្ទប្រាប់ថាមានគេចង់ខ្ចីប្រាក់បង់ផ្ដាច់នៅតាមធនាគារឯកជន ដើម្បីសុំខ្ចីបន្ដទៀតដោយគេខ្ចីរយៈពេលខ្លី និង ផ្ដល់ការប្រាក់ខ្ពស់ ។

បន្ទាប់ពីទំនាក់ទំនងរួចគឺគេបាននាំ មនុស្សម្នាក់ដើរតួជាអ្នកផ្នែកជំនួយការ ធនាគារដើម្បីសួរនាំថា តើប្រាក់ដែលត្រូវ ផ្ដល់មកវិញបានលឿនទេ? ប៉ុន្មានថៃ្ងដែរ? ពេលនោះក្រុមគេដែលបានរៀបចំរួចជាស្រេច បានឆ្លើយថាមិនយូរទេឆាប់ៗ២ឬ៣ថៃ្ងបានហើយ។បន្ទាប់ពីបានប្រាក់ពីម្ចាស់បំណុលរួចគឺគេបានណាត់ថានៅពេលខាងធនាគារ​ហៅ​គឺគេនឹងនាំម្ចាស់បំណុលទៅបើកប្រាក់ផ្ទាល់តែម្ដងកុំឲ្យពិបាកយកមកសងដល់ផ្ទះ ។

នៅពេលដល់ថៃ្ងណាត់គឺគេបាននាំម្ចាស់បំណុលទៅមែនដល់ធនាគារ តែពួកគេប្រើល្បិចមួយទៀតគឺភ្លេចយកអត្ដសញ្ញាណ ប័ណ្ណ។ ពេលនោះឈ្មោះ ម៉ា រ័ត្នមុន្នី បានមក យកឯកសារនៅផ្ទះរួចក៏គេចខ្លួនរហូត (រឿង ចម្លែកបំផុត​គឺម្ចាស់បំណុលមុនឲ្យប្រាក់ខ្ចីគឺចង់មើលឯកសារដែលកូនបំណុលជំពាក់ ខាងធនាគារមួយណា ហើយលុយដែលនៅសល់មានប៉ុន្មានជាក់ស្ដែង តែឯកសារដែលគេយកមកបង្ហាញនោះគឺជាឯកសារក្លែងទាំងអស់ដែលរៀបចំដោយឈ្មោះ ស៊ុន សុភា តែម្ដង)។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ថាក្រុមនេះនៅមានបក្ខពួកមួយ ចំនួនទៀត ដែលខាងជំនាញកំពុងតែបន្ដ នីតិវិធីស្រាវជ្រាវដើម្បីធ្វើការឃាត់ខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ។

ជាការសំណូមពររបស់ជំនាញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបររកស៊ីចងការប្រាក់លក្ខណ:ឯកជន សូមមេត្ដាពិនិត្យមើលមនុស្សនិងឯកសារឲ្យបាន ជាក់លាក់មុននិងផ្ដល់ប្រាក់ជូន ព្រោះ បច្ចប្បន្នក្រុមនេះមានបណ្ដាញនិងមេខ្លោងជាអ្នកមានអំណាចខ្លាំងនៅពីក្រោយខ្នង ពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺ ពួកគេមិនព្រមឆ្លើយដាក់មេខ្លោងជាដាច់ខាត ។ និយាយរួមខ្លាំងជាងមេចោរប្លន់ទៅទៀត ដោយពួកគេត្រូវបានមេខ្លោងបញ្ចុះបញ្ចូលថាជារឿងកិច្ចសន្យាមិនមែនរឿងព្រហ្មទណ្ឌនោះទេ ទោសមិនជាប់ពន្ធនាគារគេត្រឹមតែសងប្រាក់ទៅដើមបណ្ដឹង វិញតាមលទ្ធភាពតែប៉ុណ្ណោះ ចំណុចនេះហើយដែលគេចាញ់បោកការញុះញង់និងធានាពីពួកគេ៕
ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print