រថយន្តដឹកខ្សាច់បុករះ រថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង ស្លាប់និងរបួសយ៉ាងតិច១៦នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ជាបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកខ្សាច់មួយគ្រឿង បានបុករះប៉ះទៅលើរថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង នៅផ្លូវបេតុងវត្តលើ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃ២ ខែមករា ឆ្នាំ២០១៩នេះ ។

តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុថា មានបុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្សក្មេង ចាស់ ប្រុស ស្រីយ៉ាងតិច១៦នាក់ផ្សេងទៀតរងរបួស មានទាំងជនជាតិខ្មែរ និងជនជាតិចិន ។

ក្នុងនោះក្រុមសង្គ្រោះមានទាំងសមត្ថកិច្ច និងរថយន្តពេទ្យបានអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print