ក្រសួងធនធានទឹក ៖ សូមប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ បង្កឲ្យកើតមានភ្លៀងលាយ ឡំខ្យល់បោកបក់ខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ព្យុះទី១ ឈ្មោះ PABUK ប្រចាំឆ្នាំ២០១៩ នឹងប្រែវិវត្តខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្ត ដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ ។ ការវិវត្តន៍របស់ព្យុះនេះធ្វើឲ្យអាកាសធាតុប្រទេសកម្ពុជាចាប់ពី ថ្ងៃទី២-៤ ខែមករា ឆ្នាំ២០១៩ត្រជាក់ ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកបញ្ជាក់ថា ចាប់ពីថ្ងៃទី២ និងទី៣ ខែមករា ធាតុអាកាសនឹងបន្ត ត្រជាក់នៅពេលព្រឹក និងពេលយប់ នៅតាមជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិន រឺឯផ្នែកខ្លះនៃរាជ ធានីភ្នំពេញ ទាំងប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិច ទៅ មធ្យម។

ជាមួយគ្នានេះ​ ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យបងប្អូនប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ពិសេស វីរកងទ័ពដែលឈរជើងនៅតាមកោះនានា ឲ្យមានការបង្កើនការប្រុងប្រយ័ត្ន​ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print