ប្រធានាធិបតី ត្រាំ បានធ្វើឲ្យពិភពលោក អស់ទំនុកចិត្ត និងបាត់បង់ក្តីសង្ឃឹមលើអាមេរិក

ចែករំលែក៖

ការរិះគន់ទៅលើគោលនយោបាយដឹកនាំរបស់ប្រធានាធិបតីត្រាំ មិនមែនតែគណបក្ស​ប្រជាធិបតេយ្យប៉ុណ្ណោះទេ ដែលរិះគន់ សម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស សាធារណរដ្ឋ​​ ក៏បានរិះគន់លោកត្រាំ យ៉ាងខ្លាំង​ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន​ ដែលចូលរួមនៅក្នុងជួរ​រដ្ឋាភិបាល ក៏បានសម្រេចលាលែងចេញពីតំណែង ។

កន្លងមកថ្មីៗ​ អតីតបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ​ដែលជាគូប្រជែងជាមួយអតីតប្រធានាធិបតីអូបាម៉ា បានថ្កោលទោសលោកត្រាំ ថា​ បានធ្វើឲ្យពិភពលោក ខកចិត្តមកលើអាមេរិក។

លោក Mitt Romney អតីតបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងជាសមាជិកព្រឹទ្ធសភារដ្ឋ Utah បានរិះគន់មិនសំចៃមាត់ប្រធានាធិបតី ដូណាល់ ត្រាំ និងថា មេដឹកនាំអាមេរិកនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យជុំវិញពិភពលោកស្រងាកចិត្តជាខ្លាំងមកលើអាមេរិក ។

អត្ថបទកាសែត Washington Post ចេញផ្សាយកាលពីរសៀលថ្ងៃអង្គារ បានដកស្រង់សម្តីលោក Romney រិះគន់សកម្មភាពរបស់លោក ត្រាំ មួយចំនួនកាលពីឆ្នាំ២០១៨កន្លងទៅ ។

លោក Romney និយាយថា ការតែងតាំងមន្ត្រីជាន់ខ្ពស់ ខ្វះបទពិសោធន៍, ការបោះបង់សម្ព័ន្ធមិត្តដែលប្រយុទ្ធជាមួយយើង និងការនិយាយដោយគ្មានគិត របស់ប្រធានាធិបតី(ត្រាំ)ថា អាមេរិកជាយូរមកហើយ ជាអ្នកជញ្ជក់ឈាមនៅក្នុងពិភពលោកនោះ កិច្ចការទាំងអស់នេះហើយ គឺបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រធានាធិបតីប្រទេសមួយនេះស្ទើរសាបសូន្យ ។

លោក Romney បន្ថែមថា «ពាក្យសម្តី និងទង្វើរបស់លោក ត្រាំ បានធ្វើឲ្យស្រងាកចិត្តនៅជុំវិញពិភពលោក» ។ លោកថា សកម្មភាពកន្លងមក២ឆ្នាំនេះ បង្ហាញភស្តុតាងច្បាស់ថា គាត់មិនរីកចម្រើនក្នុងការងារការិយាល័យនោះទេ ។

គេនៅចាំបានថា កាលពីអំឡុងពេលយុទ្ធនាការបោះឆ្នោត បេក្ខភាពប្រធានាធិបតី ឆ្នាំ២០១៦ លោក Romney និង ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋតែមួយ បានបរិហាររិះគន់ ដៀមឌាបឲ្យគ្នាទៅវិញ ទៅមក សុទ្ធតែថា ជាអ្នកជញ្ជក់ឈាមជាដើម ។ ប៉ុន្តែក្រោយលោកដូណាល់ ត្រាំ ជាប់ឆ្នោត ក្រោយមកនៅក្នុងខែកុម្ភៈ បានជ្រើសរើសលោក Romneys ឲ្យកាន់តំណែងនៅរដ្ឋ Utah ជាសមាជិកព្រឹទ្ធសភាមួយរូប ។

គេមិនទាន់ដឹងថា ឆ្នាំ២០២០ លោកដូណាល់ ត្រាំ ប្រឈមមុខប្រកួតប្រជែងខ្លាំងក្លាពីសំណាក់លោក Romney មកពីគណបក្សដូចគ្នា ក្នុងតំណែងបេក្ខភាពប្រធានាធិបតីដែរឬយ៉ាងណាឡើយ ។

កាលពីថ្ងៃអង្គារកន្លងនេះ លោក Romney ថ្លែងថា លោកនឹងប្រឆាំង រាល់សកម្មភាព ឬការអត្ថាធិប្បាយដែលនាំទៅរកការបែកបាក់, ប្រកាន់ពូជសាសន៍, រើសអើងភេទ, ទង្វើប្រឆាំងជនភៀសខ្លួន និងការបំផ្លាញដល់របបលទ្ធិប្រជាបតេយ្យជាដើម ។

លោក Romney ក៏បានការពារផងដែរ ចំពោះការវាយប្រហាររបស់ដូណាល់ ត្រាំ ទៅលើប្រព័ន្ធផ្សព្វផ្សាយខ្លះថា ជាសត្រូវរបស់ប្រជាជន ។ លោក Romney និយាយថា ប្រព័ន្ធផ្សព្វផ្សាយគឺមានសារសំខាន់ណាស់ចំពោះសាធារណជនរបស់យើង ចំពោះសិទ្ធិសេរីភាពរបស់យើង, បុព្វហេតុសេរីភាពនៅបរទេស និងសន្តិសុខជាតិយើង វាជាមិត្តរបស់យើងដែលខ្វះមិនបាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print