សំណុំរឿងក្រុមចោរជិះដេញវាយយកម៉ូតូយ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹង ប្រកាសសាលក្រមនៅថ្ងៃ១៧ មករា ២០១៩

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៣ មករា ២០១៩ នៅសាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះសំណុំរឿង លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើរហិង្សា យ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹងសវនាការនេះមានលោកចៅក្រម ទី សំណាង ជាប្រធានក្រុមប្រឹក្សា មានការចូលរួមពីលោក អុី សុវណ្ឌ ចៅក្រម លោក ឆែ វិវឌ្ឍនះចៅក្រម និងលោក ឯក ស៊ុនរស្មី  ជាតំណាងអយ្យការ  ក្រោយបញ្ចប់សវនាការលោក ទី សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាលបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃ១៧ មករា ២០១៩ខាងមុខនេះ ។

មន្ត្រីតុលាការបានថ្លែងថា ជនជាប់ចោទទី០១ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ទី០២ឈ្មោះអ៊ិត ច័ន្ទមន្នី ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ទី០៣ឈ្មោះសៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ទី០៤ឈ្នោះម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ទី០៥ឈ្មោះជា សំណាង ភេទប្រុស អាយុ២១ឆ្នាំ  អ្នកទាំង៣ រស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌ ក្រុង ភ្នំពេញ និងទី០៦ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ក្រុងភ្នំពេញ។

សូមរំលឹកថា រយ:ពេល០៣ថ្ងៃនគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥ កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន ១២នាក់។

កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខឹត្តកណ្តាលលោកឧ.ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ឧត្ដមសេនីយ៍ត្រីរឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ និងមានកិច្ចសហការពីស្នងការដ្ឋាននគរបាលកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

មុនពេលកើតហេតុកម្លាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោ១៩និង ៣០នាទីទទួលព័ត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថាមានករណី ធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុចពីខាងត្បូងស្ពាន កំពង់កោដីខាងស្រុកបាទីខេត្តតាកែវហើយទំនាក់ទំនងគ្នារវាងស្រុកបាទីនិងស្រុកកណ្ដាលស្ទឹងបានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹងបានធ្វើការឃាត់ខ្លួនមនុស្សដែលជាជនសង្ស័យបានចំនួន០៥នាក់និងម៉ូតូ២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន ។ ក្នុងនេះជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួលនិងវាយយកម៉ូតូរបស់ ជនរងគ្រោះនៅចំណុចខាងលើកន្លងមកនិងកន្លែងផ្សេងៗទៀត ករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្ខពួក បានម្នាក់ទៀតនិងបានធ្វើការដកហូត ចាប់យក ម៉ូតូបានចំនួន០២គ្រឿងទៀត យកមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង

ដោយអនុវត្តតាមនីតិវិធីពន្លាត កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវរុករកបក្ខពួកនិងសម្បុកលាក់ទុកម៉ូតូ (ឡទិញរបស់ចោរ) ថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៥៨នាទី តាមបញ្ជាលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី  អបសាលាដំបូង ខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយ សមត្ថ កិច្ច នគរបាលខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំង ទទួលផកចោរកម្ម  និងកែច្នៃម៉ូតូចំនួន ០៥គោលដៅ១. ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ) ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print