ខេត្តកំពង់ធំ÷ អគ្គិភ័យឆាបឆេះចំបើង២ពនូក កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃពុធ១១រោច ខែមគិសិរ ឆ្នាំ ចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២ ខែមករា គ.ស២០១៩ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិភ័យតក់ស្លត់ព្រលឹងចេញពីខ្លួនស្ទើរគ្រប់គ្នា ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ចំបើងឈ្មោះ យុង ឡៃ ភេទស្រី អាយុ៦០ឆ្នាំ ។ ខូចខាត ឆេះចំបើង២ពំនូក (ឆេះអស់ ៥០%) រឺម៉កគោយន្តមួយគ្រឿង (ឆេះអស់៥០%)។ មូលហេតុ:ក្មេងយកភ្លើងដុតចំបើងលេ ងបណ្តាលឲ្យរាលឆេះ។
ក្នុងពេលកើតហេតុរថយន្តអគ្គិភ័ យរបស់អធិការដ្ឋាននគរបាលស្រុកកំ ពង់ស្វាយព្រមទាំងកម្លាំងជំនា ញអធិការដ្ឋាននគរបាលនិងប៉ុស្តិ៍ ចំនួន៩នាក់បានចេញអន្តរាគមន៍ជួ យពន្លត់ទាន់ពេលវេលាមិនរាលដាលបន្ តដល់ផ្ទះអ្នកជិតខាងដោយប្រើប្រា ស់ទឹកអស់ ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគុ បរលត់ទាំងស្រុង ៕ ប៊ុនរិទ្ធី