ចូលលួចខ្សែភ្លើងក្នុងបុរីភ្នំពេញថ្មី ត្រូវពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចខ្សែភ្លើងបានមួយចំនួន នៅក្នុងបុរីភ្នំពេញថ្មី ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់បុរីភ្នំពេញថ្មី ផ្លូវ៥៩៨ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អាត សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្រាំងអង្ក្រង២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ កែវ ស៊ីដេតភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅផ្ទះលេខ៦អា ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺប្រជាពលរដ្ឋរស់នៅក្នុងបុរីភ្នំពេញថ្មី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យចូលលួចខ្សែភ្លើងក្នុងបុរី ភ្លាមនោះកម្លាំងប៉ុស្តិ៍ទួលសង្កែ២ ខណ្ឌឬស្សីកែវ កំពុងតែល្បាតក្បែរនោះ ក៏ចុះមកអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។

បន្ទាប់ពីចាប់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចខ្សែភ្លើងគេពិតប្រាកដមែន ហើយសមត្ថកិច្ចបានដកហូត ខ្សែភ្លើងជាវត្ថុតាងមានចំនួនប្រហែល១គីឡូ និងឧបករណ៍មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print