ប្រតិភូប្រទេសកូរ៉េខាងជើងអញ្ជើញ​ស្វែងយល់ពីបច្ចេកទេសដោះមីននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះកាកបាទក្រហមអន្តរជាតិ បានដឹកនាំប្រតិភូជាមន្ត្រីប្រទេសកូរ៉េខាងជើងបាន អញ្ជើញ​មកស្វែងយល់ពីបច្ចេកទេសដោះមីននៅកម្ពុជា ជាពិសេសការដោះគ្រាប់បែក​ទម្លាក់​ពីលើយន្តហោះ របស់អាមេរិក នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) រាជ​ធា​នី​ភ្នំពេញ បន្ទាប់ពីប្រទេសកម្ពុជា មានបទពិសោធខាងដោះមីនជាង២ទសវត្សមកហើយនោះ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានមានប្រសាសន៍ថា ថ្មីៗនេះ «កាកបាទក្រហម​អន្តរជាតិ​ បានដឹកនាំ​គណ:ប្រតិភូកូរ៉េខាងជើងមួយក្រុម​ មកសិក្សាស្វែងយល់ពីបច្ចេក​ទេស​បោសសម្អាតគ្រាប់មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាមួយអង្គភាពស៊ីម៉ាក់ ។ ក្នុងឱកាសនោះ មន្ត្រីជំនាញរបស់ស៊ីម៉ាក់ បានពន្យល់ ពីបច្ចេកទេសដោះមីន ដោះគ្រាប់បែក​ទម្លាក់​ពី​លើយន្តហោះ និងគ្រាប់បែកចង្កោម ជូនគណៈប្រតិភូ​បានជ្រាបផងដែរ ហើយអ្វីដែល​គណ:ប្រតិភូកូរ៉េខាងជើងចាប់អារម្មណ៍ខ្លាំងនោះគឺបច្ចេកទេសបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះ» ដែលកម្ពុជាធ្វើបានតែម្តង ។

លោក ហេង រតនា បានបញ្ជាក់ថា គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់​បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២.៧លានគ្រាប់ ពោល​ប្រមាណ​៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុកនៅកម្ពុជា និង៥៣ភាគរយ នៃចំនួនផ្ទៃ​ដីសរុបដែលមានគ្រាប់មីន។ ក្នុងនោះមានគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពី​លើយន្ត​ហោះ របស់អាមេរិកនៅកម្ពុជាក្នុងទសវត្ស៦០-៧០ផងដែរ  ៕ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print